អន្តរជាតិ ៖ បង្គារាប់ពាន់ក្បាល ត្រូវបានរកអោយឃើញថា បានងាប់គរគ្នាយ៉ាងច្រើនសន្ធឹក
សន្ធាប់ តាមបណ្តោយមាត់ឆ្នេរ ប្រទេសឈីលី ខណៈពេលដែលបង្គជាភាពភ្ញាក់ផ្អើលទូទាំង
ប្រទេស ក៏ដូចជា អាជ្ញាធរមានសមត្តកិច្ច ក៏កំពុងតែមានការងឿយឆ្ងល់ ថាតើ មូលហេតុអ្វីដែ
លបានធ្វើអោយពួកវាងាប់ មានចំនួនច្រើនយ៉ាងនេះ នេះបើតាមការដកស្រង់ចេញពីគេហទំ
ព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបន្ថែមអោយដឹងផងដែរថា អាជ្ញាធរមាន
សមត្តកិច្ចប្រចាំតំបន់ ក៏កំពុងតែចេញយុទ្ធការរបស់ខ្លួន ក្នុងការតាមដានស៊ើបអង្កេតរកមូល
ហេតុពិត ថាតើហេតុអ្វីបានបង្គាទាំងអស់ងាប់ដល់ទៅមានចំនួនច្រើនយ៉ាងនេះ?
តែទោះជាយ៉ាងណាក៏ដោយ បើតាមការអះអាង ជាជំហានដំបូង ពីសំណាក់មន្រ្តីជំនាញបាន
អោយដឹងថា ទំនងមកពីការបទឧក្រិដ្ឋបំពុលបរិស្ថាន ពោលគឺ បំពុលទឹកតែម្តង ដែលអាចជា
មូលហេតុពិតនៃការសម្លាប់បង្គារាប់ពាន់ក្បាលទាំងអស់នេះ ។ ជ្រាបកាន់តែច្បាស់តាមដាន
ទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ