CamNews

ព័ត៌មានអន្តរជាតិ 

បងប្អូនជនពិការ រាប់រយនាក់ ផ្អើលផ្ទុះការតវ៉ា នៅពីមុខ ក្រសួងការងារ

ព័ត៌មានអន្តរជាតិ ៖  ទីភ្នាក់ងារសារព័ត៌មានបរទេស ស៊ិនហួរ កាលពីវេលាព្រឹកថ្ងៃ ១ វិច្ឆិកា
ប៉ុន្មានម៉ោងមុននេះ បានចេញផ្សាយអត្ថបទអោយដឹងថានៅឯរដ្ឋធានី Athens ប្រទេសក្រិក
ឯណោះវិញ  ក្រុមបាតុករជាច្រើន  បានចេញតវ៉ាប្រឆាំងទៅនឹងគោលនយោបាយដែលជាចំ
ណាត់ការថ្មី របស់រដ្ឋាភិបាលប្រទេសនេះ។

គួររំឭកផងដែរថា       ករណីផ្ទុះការតវ៉ា  កណ្តាលក្រុងមួយនេះ  ត្រូវបានធ្វើឡើងដោយក្រុម
មនុស្ស ដែលគ្មានកាយសប្បទាគ្រប់គ្រាន់ (ពិការ) ដែលភាគច្រើនពួកគេសុទ្ធតែជាអ្នកអាច
ធ្វើការបំលាស់ទីបាន ដោយសារតែរទេះរុញ។

ប្រភពសារព័ត៌មានដដែលបន្ថែមថា ក្រុមមនុស្សដែលជាជនពិការទាំងអស់នោះបានចេញ
មកតវ៉ាទាមទារសិទ្ធិរបស់ខ្លួន  នៅពីមុខក្រសួងការងារ  របស់ប្រទេសនេះ ដើម្បីធ្វើការតវ៉ា
ប្រឆាំងទៅនឹងគោលនយោបាយ  កាត់បន្ថយអត្ថប្រយោជន៍  ដែលពួកគេគួរតែទទួលបាន
របស់រដ្ឋាភិបាលប្រទេសនេះ កាលពីថ្ងៃទី ៣១ ចុងខែតុលា ឆ្នាំ ២០១៣ ម្សិលមិញនេះ។

គួរបញ្ជាក់ផងដែរថា អំឡុងពេលនៃការកើតមានឡើងការផ្ទុះតវ៉ានោះ ក្រុមមនុស្សដែលជា
ជនពិការទាំងអស់   ក៏ បានស្នើអោយមានការលុបចោល  ក៏ដូចជាច្រើនចោលនូវវិធានការ
ដែលតម្រូវអោយពួកគេ ត្រូវតែបង់ពន្ធនៅលើអចលនទ្រព្យថ្មី ដែលខ្លួនមានផងដែរ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- វីដេអូ សងសឹកសម្លាប់មនុស្ស ញាក់សាច់ ថតជាប់ទាំងស្រុង តាមរយៈកាម៉េរ៉ា សុវត្ថិភាព
ជនអន្តោប្រវេសន៍ ៥ នាក់ ស្លាប់ ខណៈស្រែកទឹកខ្លាំងពេក នៅវាលខ្សាច់ សាហារ៉ា
- រថយន្តក្រុង ល្បងកម្លាំងជាមួយរថភ្លើង សម្លាប់មនុស្ស ១០ យ៉ាងអណោចអធម

- ចាប់ឃាត់ខ្លួនមនុស្ស ៥ នាក់ ក្រោយបើកឡាន ហ្ស៊ីប បុករះ ស្លាប់មនុស្សអស់ជាច្រើននាក់
- ខ្លោចចិត្ត ៖ ៤២ ស្លាប់ ក្រោយរថយន្តក្រុង ឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីព្រឹកមិញ


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Athens Greece disabled Protest Int news