CamNews

ព័ត៌មានអន្តរជាតិ 

ម្សិលមិញនេះ ក្រុមឧទ្ទាម ផ្តាច់រដ្ឋ បាញ់ទម្លាក់ យន្តហោះ ចម្បាំង មួយគ្រឿងទៀតហើយ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ ថ្ងៃអាទិត្យ ម្សិលមិញនេះ ក្រុមឧទ្ទាម គាំទ្រ ប្រទេសរុស្ស៊ី បើតាមការអោយដឹងមាន​ ការបាញ់ទម្លាក់យន្តហោះចម្បាំង មួយគ្រឿង ផ្សេងទៀត របស់ អ៊ុយក្រែន ខណៈ អ្នកកាទូតកំពូលមក ពី ទីក្រុង ម៉ូស្កូ និង Kiev ក៏កំពុងតែជូបប្រជុំគ្នា ពិភាក្សាជាបន្ទាន់ ​  ដើម្បីបញ្ជប់ភាពតានតឹង ដែលកើត មានឡើង នៅក្នុងតំបន់ជម្លោះ ។

គួរបញ្ជាក់ថា រដ្ឋមន្រ្តី ក្រសួងការបរទេស  រុស្ស៊ី  អ៊ុយក្រែន  អាល្លឺ ម៉ង  និង  បារាំង បានឆ្ពោះទៅទីក្រុង Berlin ក្នុងជំនួបកិច្ចប្រជុំកំពូល ក្រោយពីបណ្តាប្រទេស   លោ កខាងលិច បានធ្វើការថ្កោលទោស និង ចោទប្រកាន់ ថាកងកម្លាំងអ៊ុយក្រែន វាយប្រហារ កំទេច រថយន្តយោធា របស់រុស្ស៊ី ។

របាយការណ៍ បញ្ជាក់ថា យន្តហោះចម្បាំង ដែលត្រូវបានបាញ់ទម្លាក់នោះ  ត្រូវ បានគេស្គាល់ឈ្មោះថា MiG-29 ដោយនៅក្នុងនោះ បុរសជាពីលុត បានគេចផុត  ពីការបាត់បង់ជីវិត   ក្រោយពី ចុចគន្លឹះសុវត្ថិ  ភាព គេចខ្លួនបានទាន់ពេល ស្របពេលដែល ករណីគ្រោះថ្នាក់  មានការវាយប្រហារលើកនេះ ត្រូវបាន គេបញ្ជាក់អោយដឹងថា បានកើតឡើងនៅឯតំបន់ជម្លោះ Lugansk ។

អាជ្ញាធរ ប្រចាំក្រុង Donetsk  បានអះអាងអោយដឹងថា ជន ស៊ីវិល ១០ នាក់   បាន ស្លាប់បាត់បង់ជីវិត ក្នុងរយៈពេល ២៤ ម៉ោង ស្របពេលដែល រដ្ឋាភិបាល បានចាត់ ចំណាត់ការ  បោសសម្អាត ក្រុមឧទ្ទាម ដោយនៅក្នុងនោះ មនុស្ស ច្រើនជាង ២,១០០ នាក់ ក្នុងរយៈពេល ៤ ខែ បានស្លាប់បាត់  បង់ ជីវិត ក្នុង ចំណាត់ការមួយនេះ ស្របពេលដែលបានញ៉ាំងអោយ តំបន់នេះ ធ្លាក់ចូលទៅក្នុង  តំបន់  គ្រោះ មហន្ត រាយដែលមានការគម្រាមគំហែង ដល់ មនុស្សធម៌ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ៊ីអិនស៊ីអេ


Tags: Int news World news Breaking news Unt news Russia