ព័ត៌មានអន្តរជាតិ ៖ ១៣ ឆ្នាំមុន អំឡុងថ្ងៃនេះ ថ្ងៃទី ១១ កញ្ញា តើមានប្រវត្តិចូរចត់យ៉ាងណា ចំពោះ ប្រវត្តិសាស្រ្តពិភពលោក ? ពោល ប្រវត្តិចូរចត់នៅថ្ងៃនោះ បានធ្លាក់ទៅលើ សហរដ្ឋអាមេរិក តួយ៉ាង អំឡុងថ្ងៃទី ១១ កញ្ញា ២០០១ សហរដ្ឋអាមេរិក បានទទួលរងនូវការវាយប្រហារ ភារវកម្ម ដ៏អាក្រក់ បំផុតដែលមិនអាចបំភ្លេចបាន ។
ថ្ងៃនេះជាខួបទី ១៣ឆ្នាំ (11 /9 /2001 - 2014 ) នៃព្រឹត្តិការណ៍ ភេរវកម្មដ៏អាក្រក់បំផុតរបស់ មេដឹកនាំ អាល់ កៃដា Osama Binladen ទៅលើសហរដ្ឋអាម៉េរិក ដោយក្រុមភេរវករជាច្រើន បានប្លន់យន្តហោះ ៤គ្រឿង ជិះបុកអគារ ពាណិជ្ជកម្មភ្លោះ World Trade Center ២គ្រឿង និង មន្ទីរបញ្ជកោណ ១គ្រឿង ព្រមទាំង ១ គ្រឿងទៀត ជិះធ្លាក់នៅរដ្ឋ Pennsylvania សហរដ្ឋអាម៉េរិក បន្ទាប់ពីក្រុមមនុស្ស ដែលជា អ្នកធ្វើដំណើរនោះ បានវាយប្រហារបក ក្រុមភារវរករ ដណ្តើម មកវិញ បាននូវ បន្ទប់បញ្ជា បើកយន្ត ហោះ ។ ព្រឹត្តិការណ៍ដ៏សាហាវនេះ បណ្តាលឲ្យមនុស្សទាំងអស់ចំនួន ២៩៧៧ នាក់ស្លាប់ , នៅអគារ ភ្លោះ ស្លាប់ ២៧៥៣នាក់, មន្ទីរបញ្ជកោណ ១៨៤នាក់ និង ៤០នាក់ទៀតស្លាប់ ដោយយន្តហោះ ធ្លាក់ នៅរដ្ឋ Pennsylvania៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ធូដេអ៊ិនហីសធូរី ដើមអម្ពិល