CamNews

ព័ត៌មានអន្តរជាតិ 

ន៎ុះ កាន់តែសាហាវ មែនទែនហើយ Ebola សម្លាប់មនុស្សម្តង ជាក្រុម ដល់ទៅ ច្រើននាក់ ??

ព័ត៌មានអន្តរជាតិ ៖ មន្រ្តីផ្លូវការ ប្រចាំប្រទេស Guinea កំពុងតែស្វែងរក    ក្រុម បុគ្គលិក សុខាភិបាល និង ក្រុមអ្នកកាសែត ក្រោយពីពួកគេបានបាត់ខ្លួនកាលពីពេលកន្លងទៅ ក្នុង   អំឡុង ប្រតិបត្តិការចុះ អន្តរាគមន៍ បញ្ជ្រាបពីការយល់ដឹង ទៅសហគមន៍ ស្តីអំពី ជម្ងឺអាសន្នរោគ Ebolaជាលទ្ធផលមកទល់ នឹងបច្ចុប្បន្នភាព ខណៈបានរកឃើញ ពួកគេបានស្លាប់អស់ជាច្រើននាក់ បាត់ទៅហើយ នេះបើយោង តាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីទំព័រ ប៊ីប៊ីស៊ី ។


អ្នកនាំពាក្យ អោយរដ្ឋាភិបាល អះអាងអោយដឹងថា សាកសពជនរងគ្រោះជាក្រុម  ដើរបញ្ជ្រាបព័ត៌មាន
ស្តីពី វីរុស Ebola  លើកនេះ ក្នុងនោះ រួមមានអ្នកកាសែត ៣ រូបដូចគ្នាដែរ ។    ប្រភព បញ្ជាក់ថា ក្រុមពួកគេបាន បាត់ខ្លួន ក្រោយពីមានការវាយប្រហារ កាលពីថ្ងៃអង្គារ កន្លងទៅ នៅជិតភូមិមួយកន្លែងភាគខាងត្បូង ក្រុង Nzerekore ។


របាយការណ៍ បញ្ជាក់អោយដឹងថា   មក ទល់ ពេលបច្ចុប្បន្នភាព ជនរងគ្រោះ ស្លាប់ដោយជម្ងឺ Ebola បានកើនឡើងដល់ទៅ ២,៦០០ នាក់ហើយ ក្រោយពីជម្ងឺអាសន្នរោគ ដ៏សាហាវមួយនេះបានផ្ទុះឡើង នៅឯទ្វីបអាហ្វ្រិកភាគខាងលិច ។​ ខណៈជាជម្ងឺអាសន្នរោគ រាតត្បាត  យ៉ាងសាហាវ និង ឆក់យកអា យុជីវិតមនុស្សបានយ៉ាងងាយ ក្រុមមន្រ្តីសុខាភិបាល បានចេញ សេចក្តីប្រកាស ព្រមានអោយដឹងថា ក្រុមមនុស្សអាចងាយឆ្លងនឹងជម្ងឺ មានដល់ទៅ ២០,០០០ នាក់ ។

គួរបញ្ជាក់ថា ក្រុមអ្នកសារព័ត៌មាន ៣ នាក់ ក្នុងចំណោម អ្នកស្លាប់ទាំង ៨ នាក់ ដើរតួនាទីយ៉ាងសំខាន់  ក្នុងការ បញ្ជ្រាបព័ត៌មាន នៅក្នុងសហគមន៍ បានបាត់ខ្លួន កាលពីពេលកន្លងទៅ    ខណៈបានរកឃើញ ពួកគេវិញ បែរជាស្លាប់បាត់បង់ជីវិត អស់ជាច្រើននាក់បាត់ទៅហើយ មិនដោយសារតែ  ការវាយប្រហារ នៃវីរុស Ebola នោះទេ តែពួកគេស្លាប់ គឺអាចបណ្តាលមកពីការធ្វើឃាត ពីសំណាក់ក្រុមអ្នកភូមិ រស់នៅ តំបន់ដែលមានករណីផ្ទុះជម្ងឺ Ebola ជាលើកដំបូង ស្របពេលដែល ប្រជាជនក្នុងភូមិទាំងនោះ បានមិន ទុកចិត្តទៅលើក្រុមមន្រ្តីសុខាភិបាល ដោយបានធ្វើការបដិសេធ ក្នុងការសហការ ខណៈមាន  ការខ្លាចរ អារអោយដឹងថា ការធ្វើរោគវិនិច្ឆ័យ អាចនឹងនាំអោយពួកគេឆ្លងជម្ងឺ រហូតឈាន ទៅដល់សេច  ក្តីស្លាប់ មួយដ៏ជាក់លាក់ ។ 

ប្រភពបន្តអោយដឹងថា ក្រុមវេជ្ជបណ្ឌិត ៣ រូប និងក្រុម អ្នកកាសែត ៣ រូប បានបាត់    ខ្លួន  ខណៈពេល ដែលពួកគេបានមានវត្តមានទៅដល់ភូមិមួយនេះ ពោលអ្នកភូមិ បានផ្អើលនាំគ្នា គប់ដុំថ្ម  និង តាមចាប់ ឃាត់ខ្លួនជាដើម ។ សម្តីអ្នកកាសែតម្នាក់ រត់គេចខ្លួនផុត បញ្ជាក់អោយដឹងថា     គេ បានឃើញ និង  ឭ សម្លេងអ្នកភូមិតាមរកគេ ខណៈនាងកំពុងតែ សម្ងំលាក់ខ្លួន ៕

- អាន ៖  ផ្អើលរត់ទៅទិញឈាម អ្នកជា ពីជម្ងឺ Ebola តាមទីផ្សារ ងងឹត ខណៈ WHO ធ្វើការព្រមាន

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news Unt news Malaysia Plane crash MH17 MH370 MH198 Ebola