CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមឧទ្ទាម ចេញមុខអះអាង ជាផ្លូវការ ថាខ្លួននៅពីក្រោយ ការវាយប្រហារ អាកាសយានដ្ឋាន សម្លាប់មនុស្ស ច្រើន

ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ ភ្នាក់ងារសារព័ត៌មាន ក្នុងស្រុក ប្រទេស ប៉ាគីស្ថាន ទំព័រ សារព័ត៌មានបរទេស ស៊ិនហួរ បានចុះផ្សាយ អោយដឹងថា វេលាព្រឹកថ្ងៃច័ន្ទ កន្លងទៅនេះក្រុមឧទ្ទាម តាលីបង់ របស់ប្រទេស ប៉ាគីស្ថាន បានចេញមុខ ជាផ្លូវការហើយ  ក្នុងទំនួលខុសត្រូវទៅលើការវាយ ប្រហារ អាកាសយានដ្ឋាន អន្តរជាតិ ក្រុង Karachi អស់រយៈពេលជាង ៦ ម៉ោងដោយបានស្លាប់បាត់ បង់ជីវិត មនុស្ស ១៩ នាក់ ខណៈ ២៣ នាក់ផ្សេងទៀត រងរបួស ។

លោក Shahidullah Shahid អ្នកនាំពាក្យ អោយក្រុមឧទ្ទាម Tehrik-e-Taliban Pakistan (TTP) បាន ប្រាប់ដល់ភ្នាក់ងារ​ សារព័ត៌មាន អោយដឹងថា ពួកគេបានវាយប្រហារ ទៅលើអាកាសយានដ្ឋានអន្តរ ជាតិប្រចាំក្រុងមួយនេះ ដើម្បីជាការសងសឹក ក្នុងការសម្លាប់មេដឹកនាំរបស់  ពួកគេ ឈ្មោះ  Hakee - mullah Mehsud កាលពីខែ វិច្ឆិកា ចុងឆ្នាំកន្លងទៅ ក្នុងប្រតិបត្តិការ វាយប្រហារ​ដោយយន្តហោះគ្មាន មនុស្សបើក របស់សហរដ្ឋអាមេរិក ។ បន្ថែមពីលើនេះ អ្នកនាំពាក្យ  ដដែល បញ្ជាក់បន្តអោយដឹងថា​ នេះគឺជាប្រតិកម្ម ប្រឆាំងទៅនឹង ប្រតិបត្តិការ មិនផ្សាយអោយដឹងមុន ពីសំណាក់ កងទ័ពប៉ាគីស្ថាន ហើយពួកយើង នឹងបន្តធ្វើការវាយប្រហារ នាពេលអនាគត បន្តទៀត ។

សេចក្តីរាយការណ៍ បញ្ជាក់ថា បើយោងតាម តួរលេខចុងក្រោយ ពីមន្រ្តីផ្លូវការ ប្រចាំមន្ទីរពេទ្យអោយ ដឹងថា ជាលទ្ធផល ក្រោយពីមាន ការប៉ះទង្គិច រវាងក្រុម ឧទ្ទាម ក៏ដូចជា មន្រ្តីប៉ូលីស នៅឯកន្លែង វាយប្រហារ ខាងលើ បានបណ្តាលអោយ មនុស្ស ១៩ នាក់ ស្លាប់ ខណៈ ២៣ នាក់ទៀត របួស ក្នុង ចំណោមអ្នកស្លាប់ទាំងអស់ រួមមានដូចជា ៖ បុគ្គលិក អាកាសយានដ្ឋាន បុគ្គលិក ស៊ីវិល របស់ក្រុម ហ៊ុនអាកាសចរណ៍ មន្រ្តីប៉ូលីសច្រើននាក់ ក៏ដូចជា    សមាជិក  ក្រុមឧទ្ទាមជាច្រើននាក់ ផ្សេងទៀត ដូចគ្នាដែរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Unt news Breaking news Asia Pakistan Blast Afghanistan​ NATO Karachi