CamNews

ម៉ូតូ 

Yamaha ដាក់បង្ហាញ YZF-R1, YZF-R6 និង YZF-R125 version Race-Blu

Yamaha ទើបតែបំពេញបន្ថែមនូវពណ៌ថ្មីសំរាប់ sportbike បីគ្រឿងដែលចែកជាបីប្រភេទ ធំ
មធ្យម និងតូច គឺ YZF-R1, YZF-R6 និង YZF-R125។ Version ថ្មីនេះមានឈ្មោះថា Race-Blu
ដែលមានពណ៌ខៀវលាយប្រផេះ។ ទន្ទឹមនឹងនោះ កាំកង់ពណ៌ខ្មៅពីមុនត្រូវបានលាបពណ៌ខៀវ
មើលទៅលេចធ្លោ និងប្លែកភ្នែក។ ក្រៅពីការផ្លាស់ប្តូរពណ៌ ម៉ូតូទាំងបីនេះ មិនមានការផ្លាស់ប្តូរ
កំលាំងម៉ាស៊ីនអ្វីទេ។ R1 នៅតែប្រើកំលាំងម៉ាស៊ីន 998cc, R6 នៅតែប្រើម៉ាស៊ីន 599cc និងចុង
ក្រោយគេគឺ R125 ប្រើម៉ាស៊ីន 124cc ៕

YZF-R1

YZF-R6

YZF-R125

ដោយ៖ សិលា
ប្រភព៖ TTE


Tags: YZF-R1 YZF-R6 YZF-R125 version Race-Blu yamaha motor vehicle