CamNews

យល់ដឹង 

មិននឹកស្មានថា ជម្ងឺធ្លាក់ទឹកចិត្តគួរឲ្យខ្លាច រហូតដល់ថ្នាក់ឆក់យកជីវីតដោយមិនដឹងខ្លួនបែបនេះសោះ

យោងតាមរបាយការណ៍របស់វិទ្យាស្ថានសុខភាពផ្លូវចិត្តបាននិយាយថា មានយុវវ័យដែលមានអាយុ១២ ទៅ១៧ ប្រមាណ ១០%ជួបនូវបញ្ហាបាក់ទឹកចិត្ត។ មានកត្តាជាច្រើនដែលអាចធ្វើឲ្យមានបញ្ហានេះដូចជា ការបាត់បង់មនុស្សជាទីស្រលាញ់ ប្រឈមនឹងភាពស្មុគស្មាញយូរ ការញៀនថ្នាំឬសុរា ការជក់បារី ត្រូវបានគេរំលោភបំពាន ខ្វះភាពកក់ក្តៅពីឪពុកម្តាយ ជំងឺថប់អារម្មណ៍ និងជំងឺផ្លូវចិត្តជាដើម។ ជំងឺធ្លាក់ទឹកចិត្តនេះ គឺជាបញ្ហាធំដែលគួរតែយកចិត្តទុកដាក់ និងទទួលការព្យាបាលឲ្យបានទាន់ពេលវេលា។ ដូចនេះ យើងខ្ញុំនឹងលើកយកនូវរោគសញ្ញាដែលលោកអ្នកត្រូវតែចាប់អារម្មណ៍ចំពោះមនុស្សជាទីស្រលាញ់របស់លោកអ្នក។


រោគសញ្ញាសំខាន់

  • មានអារម្មណ៍សោកសៅ
  • មានអារម្មណ៍ទទេស្អាត
  • មានអារម្មណ៍អស់សង្ឃឹម
  • មានអារម្មណ៍ខឹងក្រេវក្រោធ


រោគសញ្ញាបន្ទាប់បន្សំ

  • មានអារម្មណ៍គ្មានទីពឹង ឬអស់សង្ឃឹម
  • ឧស្សាហ៍យំញឹកញាប់
  • ប្រែប្រួលទៅលើចំណង់អាហារញ៉ាំអាហារ ដែលធ្វើឲ្យឡើងទម្ងន់ ឬស្រក់ទម្ងន់ជាខ្លាំង
  • ដកខ្លួនចេញពីសកម្មភាពសង្គម
  • ការសិក្សាធ្លាក់ចុះ
  • ឧស្សាហ៍ឈឺក្រពះ និងឈឺក្បាល
  • គេងច្រើន
  • មានអារម្មណ៍រសាប់រសល់ រំជួលចិត្តខ្លាំង ហើយពេលខ្លះមិនអាចអង្គុយនៅស្ងៀមបានយូរ
  • ពិបាកក្នុងការផ្តោតអារម្មណ៍ ការចងចាំ និងការសម្រចចិត្ត
  • តែងតែទទួលអារម្មណ៍ថាខ្លួនឯងមានកំហុស គ្មានតម្លៃ​ ហើយខ្លួនឯងអន់ជាងគេ
  • អារម្មណ៍ឆាប់បដិសេដ និងគិតថាខ្លួន​ឯងឆាប់បរាជ័យ
  • មានអារម្មណ៍ថាអស់សង្ឃឹម អស់កម្លាំង និងគ្មានថាមពល
  • តែងតែគិតថាខ្លូនឯងនឹងមានគ្រោះថ្នាក់ ការស្លាប់ និងពេលខ្លះរហូតដល់ចង់ធ្វើអត្តឃាតខ្លួនឯងទៀត ។

  • ដូចនេះ ប្រសិនបើមាតាបិតា ឬអ្នកមើលថែរក្សាកូនទាំងអស់បានសង្កេតឃើញមានសញ្ញាមួយចំនួនដូចបានរៀបរាប់ខាងលើ លោកអ្នកគួរតែយកចិត្តទុកដាក់ និងនាំកូនរបស់លោកអ្នកទៅពិភាក្សាជាមួយគ្រូពេទ្យចិត្តសាស្រ្តជាបន្ទាន់ ព្រោះថាវាអាចនឹងបង្ករឲ្យមានសោធនាកម្មយ៉ាងធំកើតឡើង៕


ប្រែសម្រួល៖ ច័ន្ទ

ប្រភព៖ CureJoy


Tags: Knowledge