CamNews

ព័ត៌មានអន្តរជាតិ 

អាណោចអាធម ៖ ស្លាប់កើនដល់ ៧០​ នាក់ ក្នុងករណី បាក់រលំ អាគារ មួយកន្លែង

ព័ត៌មានអន្តរជាតិ ៖ ប្រជុំរូបភាព ខាងក្រោមនេះ បើតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានរដ្ឋចិន ស៊ិនហួរ អោយដឹងថា ជាប្រជុំរូបភាព ដែលត្រូវបានផ្តិតឡើង    នៅថ្ងៃទី ១៧ សីហា ឆ្នាំ២០១២ ម្សិលមិញនេះ នៅឯ ទីកន្លែងកើតហេតុ នៃការបាក់រលំ សំណង់អាគារ  មួយកន្លែង​ក្នុងទីក្រុង Lagos ប្រទេស នីហ្សេរីយ៉ា ។

អ្នកនាំពាក្យ​ តំណាងអោយ ទីភ្នាក់ងារ គ្រប់គ្រង គ្រោះអាសន្នថ្នាក់ជាតិ National  Emergency Manag - ement Agency (NEMA) អោយដឹងថា ជាមួយនឹងបរិបទចុងក្រោយ នៃដំណើរ ការវិវត្តន៍  នៃការបាក់រលំ អាគារ តាំងពីសប្តាហ៍មុន មកនេះ មកទល់នឹងបច្ចុប្បន្នភាព ជនរងគ្រោះ ដែល បាន  ស្លាប់បាត់បង់ជីវិត បានកើនឡើងដល់ ៧០ នាក់ហើយ នៅថ្ងៃពុធ ម្សិលមិញនេះ ។

បន្ថែមពីលើនេះ មានភាពភ័យខ្លាច ថាអាចនឹងមានការកើនឡើង នៃតួរលេខអ្នកស្លាប់  ស្របពេលដែល ក្រុមការងារជួយសង្គ្រោះ កំពុងតែប្រតិបត្តិការ យ់ាងសស្រាក់សស្រាំនៅឡើយ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Breaking news World news Unt news Hot news Nigeria Bokor Haram