CamNews

យល់ដឹង 

មូលហេតុដែលបុរស"Say Goodbye" ក្រោយពីការជួបលើកដំបូង

ការជួបគ្នាលើកដំបូងប្រាកដជាមានសំពាធខ្លាំងសំរាប់មិត្តៗនារីហើយ ប៉ុន្តែកុំព្រោះតែ
ដូច្នេះ
ធ្វើឲអ្នកបាត់បង់នូវភាពជឿជាក់លើខ្លួនឯង ហើយធ្វើឲមានកំហុសកើតឡើងគួរ
ឲសោកស្តាយ
នោះ។ អ្នកអាចមានការស្មុគស្មាញ មិនសូវនឹងនរ ប៉ុន្តែដាច់ខាតកុំបណ្តាល
ឲខ្លួនធ្លាក់ចូលក្នុង
កត្តាដែលហាមឃាត់ខាងក្រោមនេះ។

ឆ្លើយនូវចំលើយខ្លីៗ កំបុតៗ

ទោះបីជាអ្នកកំពុងមានការក្រែងរអាល អៀនខ្មាស់រឺខួរក្បាលគិតអ្វីមិនសូវចេញ អ្នកគួរតែខំស្វែងរក
ចំលើយណាដែលស្តាប់ទៅពិរោះស្តាប់ និងអាចទទួលយកបានបន្តិច។ បើសិនជាអ្នកចេះតែឆ្លើយ
"ចាស" រឺ "អត់ទេ" នោះដៃគូនឹងអស់អារម្មណ៏ ហើយក៏គ្មានអ្វីសំរាប់សួរអ្នកបន្តទៀតដែរ។

ប្រែក្លាយខ្លួនអ្នកទៅជាអ្នកដែលត្រូវគេសំភាសន៏

មិត្តៗនារីមួយចំនួនតែងមានទំលាប់ប្រែក្លាយខ្លួនឯងទៅជាអ្នកត្រូវបានគេសំភាសន៏ពេលមាន
ការណាត់ជួប។ ចំនុចនេះមានន័យថា ក្នុងខួរក្បាលរបស់អ្នកនឹងគ្មានអ្វីសំរាប់សួរគេវិញទេ គឺ
ចាំតែគេសួរនិងឆ្លើយសំនួរតែប៉ុណ្ណោះ។ អ្នកចេះតែឆ្លើយដូចជាសត្វសេក ប៉ុន្តែមិនបានយកចិត្ត
ទុកដាក់ថាមនុស្សដែលកំពុងអង្គុយមុខអ្នកមានស្តាប់អ្នកនិយាយរឺក៏អត់ទេ ហើយក្រោយមកក៏
ឈប់និយាយនិងរង់ចាំឃ្លាសំនួរថ្មីទៀត។ កម្រមានបុរសណាមានអារម្មណ៏ចង់ណាត់ជួបនឹងមនុស្ស
ស្រីដូច្នេះណាស់។ ចូរធ្វើឲការសន្ទនាគ្នាប្រព្រឹត្តដោយបើកចំហរ ហើយអ្នកទាំងពីរគួរតែចេះសួរគ្នា
ទៅវិញទៅមក។ 

ចេះតែចុចទូរស័ព្ទលេង

ក៏មានមិត្តៗនារីមួយចំនួនព្រោះតែភាពខ្មាស់អៀន មិននឹងនរ មិនដឹងនឹងធ្វើអីក៏ចេះតែយកទូរស័ព្ទ
មកចុចលេងបន្តបន្ទាប់។ ប្រហែលជាអ្នកមិនបានគិតអ្វីឡើយ ប៉ុន្តែរឿងនេះច្បាស់ជាមិនសក្តិសម
នឹងក្រមសីលធម៌ទេ ដៃគូរបស់អ្នកនឹងគិតថាការសន្ទនានេះសោះកក្រោះ និងគួរឲធុញទ្រាន់ ទើប
បានជាអ្នករកមធ្យោបាយគេចចេញដោយយកទូរស័ព្ទមកចុចលេងយ៉ាងនេះ។

ធ្វើអោយបាត់បង់ភាពពិតរបស់ខ្លួន

គ្រប់រឿងទាំងអស់អ្នកគួរតែនិយាយឲត្រូវនឹងស្ថានភាពជាក់ស្តែងដែលអ្នកកំពុងមាន ចូររស់នៅ
ជាមួយអ្វីដែលនៅជាប់ជាមួយអ្នក អ្វីដែលអ្នកកំពុងមាន។ បើសិនឃ្លាសំនួរដែលគេបានសួរអ្នក
ហើយអ្នកមិនដឹងពីចំលើយ អ្នកគួរតែឆ្លើយនូវការពិតថាអ្នកមិនដឹង សូមកុំខ្លាចត្រូវគេវាយតំលៃ
ថាកំរិតចេះដឹងអ្នកមានកំរិតទាប រឺបណ្តារចំណង់ចំនូលចិត្តរបស់អ្នកគឺមិនចាំបាច់តំរូវឲដូចដៃគូ
ទាំងអស់នោះឡើយ។

បកស្បែកដៃគូ

អ្នកបានចូលCheck មើលក្នុងAccount បណ្តាញសង្គមរបស់ដៃគូដែលណាត់ជួបអ្នក វាជារឿង
សប្បាយរឺ ជារឿងដែលអ្នកត្រូវធ្វើជាចាំបាច់មុនពេលជួបមុខ? រឺចង់បង្ហាញឲដៃគូរបស់អ្នកដឹង
ថា អ្នកបានដឹងរឿងគេអស់ហើយ ដូច្នេះកុំនិយាយកុហក់អ្នក? បើទោះជាអ្នកបានធ្វើដូច្នេះព្រោះ
តែការចង់ដឹងរឺយ៉ាងណាក៏ដោយ អ្នកគួរតែលាក់ទុកក្នុងចិត្ត ចូរកុំបញ្ចេញឲគេដឹងឡើយ។ បុរសៗ
មិនចូលចិត្តមនុស្សស្រីណាដែលចូលចិត្តចង់ដឹងចង់លឺរឿងជីវិតរស់នៅផ្ទាល់ខ្លួនរបស់អ្នកដ៏ទៃ
ដោយហួសហេតុពេកឡើយ។ បើសិនជាអ្នករក្សាភាពស្ងៀមស្ងាត់ ហើយតាមដានសកម្មភាព
របស់គេវិញ តើវាមិនមែនជារឿងដែលល្អទេរឺ?

ដោយ៖ nano
ប្រភព៖ zing


Tags: reason say goodbye lifestyle