CamNews

សុខភាព 

បីយ៉ាងកំចាត់ មុនក្បាលខ្មៅ បានយ៉ាងរហ័ស ដោយធម្មជាតិ

មុនក្បាលខ្មៅ គឺជាប្រភេទមុនសាច់ ដែលច្រើនតែកើតមាននៅលើស្បែកមុខ ត្រង់ច្រមុះ និង
នៅជុំវិញច្រមុះ និង ក្រោមបបូរមាត់។ មុននេះ គឺបណ្តាលមកពីការស្ទះរន្ធញើស ដោយសារ
តែធូលី ប៉ះត្រូវនឹងស្បែកមុខរបស់អ្នក បង្កឱ្យមានជាមុនក្បាលខ្មៅនេះឡើង តែម្តង។

ខាងក្រោមនេះគឺជាវិធីងាយៗ បីយ៉ាង អាចជួយកំចាត់មុនក្បាលខ្មៅបានយ៉ាងឆាប់រហ័ស។

វិធីទី១៖ សូមយកទឹកសុទ្ធ ១ស្លាបព្រាកាហ្វេ លាយជាមួយនឹង ម្ស៉ៅ baking sada ២ស្លាបព្រាកាហ្វេ
កូរចូលគ្នាឱ្យសព្វ លាបនៅលើស្បែកមុខ ១ ឬ ២ ដង ក្នុង ១សបា្តហ៍ ជាការស្រេច។
ចំណាំ៖ ម្ស៉ៅ baking soda អាចរកទិញបាននៅតាមផ្សារទំនើប។

វិធីទី២៖ សូមយកម្ស៉ៅ cinnamon ១ស្លាបព្រាកាហ្វេ លាយជាមួយនឹង លាយជាមួយនឹងទឹកក្រូចឆ្មារ
១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ  លាបនៅលើស្បែកមុខ ទុករយៈពេល ១៥នាទី បន្ទាប់មកលាង
សំអាតមុខចេញជាការស្រេច។
ចំណាំ៖ ម្ស៉ៅ cinnamon អាចរកទិញបាននៅតាមផ្សារទំនើប។

វិធីទី៣៖ សូមយកផ្លែប៉េងប៉ោះ ៤ផ្លែ ក្រឡុកយកទឹក លាយជាមួយនឹងទឹកឃ្មុំ ១ស្លាបព្រាកាហ្វេនិង
ម្ស៉ៅ oatmeal បន្តិច កូរចូលគ្នាឱ្យសព្វ បន្ទាប់មកលាប និងដុសខាតនៅលើស្បែកមុខទុករយៈពេល
១០នាទី រួចលាងសំអាតទឺកចេញ ជាការសេ្រច។
ចំណាំ៖ ម្ស៉ៅ oatmeal អាចរកទិញបាននៅតាមផ្សារទំនើប៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: Health 3 ways to cure Blackheads