CamNews

តារា 

ប្អូន​ប្រុស ដេននី ខ្វាន់ ជេរ​ដៀម​ដាម​​ដាក់​អ្នក​សិល្បៈ​ដូច​គ្នា ធ្វើ​ឲ្យ អ៉ឹម ជីវ៉ា ផ្ទុះ​កំហឹង​ខឹង

(ភ្នំពេញ)៖ នេះជាលើកទី១ហើយ ដែលតារាសម្តែងប្រុស លោក អ៉ឹម ជីវ៉ា បានផ្ទុះកំហឹងបញ្ចេញ អារម្មណ៍ខឹងខ្លាំងៗ ដើម្បីប្រតិកម្ម ឆ្លើយតបចំពោះពាក្យសម្តី និយាយមើលងាយមើលថោក ពីសំណាក់​ប្អូ​ន​ប្រុស តារាសិចស៊ីនាង ដេននី ខ្វាន់ គឺលោក គឹម សាន ដែលបានសរសេរវាប្រហារថា «ស្អប់មី​ខួរក្បាលកំពិស និងអាខួរក្បាលបង្កង ពូកែទើសបងស្រី ដេននី ខ្វាន់ ធ្វើចឹងដើម្បីអី? បានអ្វីមកវិ​ញ ចូលរកពេលរកលុយទិញ បាយញ៉ាំទៅ កុំមកខ្វល់រឿងគេ…​។ ជាពិសេសអាពស់ក្បាលពី ខំអញ្ជើញវាត្រឹមត្រូវ មកកម្មវិធីខ្ញុំ វាបែរយកព័ត៌មានចុះពី ដេននី ខ្វាន់ អាក្រក់ៗនេះហើ​យមនុ​ស្ស..!»។

ជាការឆ្លើយតប ចំពោះការរិះគន់របស់ប្អូនប្រុស នាង ដេននី ខ្វាន់ ឈ្មោះ គឹម សាន ​ភ្លាមៗ​នោះ តារាប្រុសលោក អ៉ឹម ជីវ៉ា បានចេញមុខវាយបកវិញថា «មិនដែលស្គាល់វាសោះ ស្រាប់តែវាមកអញ្ជើញ កម្មវិធីខួបកំណើតវា ។ តារាៗជាច្រើនបានហាមខ្ញុំថា បងកុំទៅខួបវាអី ប្រាប់វាថារវល់ទៅ តែខ្ញុំមិនស្តាប់ ខ្ញុំគិតថា វាជាមនុស្ស ទីបំផុតដូចអ្នកសិល្បៈ និយាយពិតមែន ។ វាដៀលគេសុទ្ធតែក្រពើ ពស់ក្បាលពីរ ខ្លាលាក់ក្រចក វានិង(ហ្នឹង)មានគុណជាគេពីកាលណាមក ? »។

លោក អ៉ឹម ជីវ៉ា បានបន្តថា «ទោះបីមនុស្សដែលជួយគេ ក៏មិនដល់ថា្នក់ដៀលគេចឹងដែរ។ អញយប់មិញថា ឈប់សរសេរហើយ តែព្រឹកឡើងហែងនៅមកដៀមដាមទៀត ..។ ពន្យល់ន័យធៀ​ប ៖ សត្វក្រពើ ធៀបទៅមនុស្ស ដែលគេធ្លាប់ជួយឲ្យបាយស៊ី ជួយលុយកាក់ ជួយយកអា​សារ .ល.។ ពស់ក្បាលពីរ ធៀបទៅនឹងមនុស្ស ដែលធ្លាប់កំសត់កម្រ ជាមួយគ្នាក្បត់និងកិច្ចការងា​រ ដែលប្រគល់ឲ្យធ្វើ .ល.។ ខ្លាលាក់ក្រចក ធៀបទៅនិងមនុស្ស ដែលនៅស្ងៀមមិនចេះនិយា​យអីសោះ តែបែរជាហក់ខាំ.!»។

លោក អ៉ឹម ជីវ៉ា បានលើកជាឧទាហរណ៍ថា «​ដូចជាម្ចាស់ខួបកំណើត ថ្ងៃមុនចឹង មិនដែលស្គាល់គេសោះ ដើរអញ្ជើញគេគ្រប់គ្នា ធ្វើទឹកមុខឲ្យកំសត់ ពេលហើយខួប ដើរជេគេដើរឈ្លោះជាមួយគេ ពេញFacebook! អា​​អ្នកមានជាន់ថ្មី មិនទាន់អីផង មើលងាយអ្នកក្របាត់ទៅហើយ ។ ពេលតែចូលដល់កម្មវិធីភ្លាម អញឃើញបងប្រុសម្នាក់ អញភ្ញាក់ព្រើតស្រាប់តែគាត់នែនាំថា ហែងជាប្អូនគាត់ អញមិនដឹងថា គាត់ជាបងថ្លៃ ឬបងបង្កើតទេ អញធ្លាប់ស្គាល់គាត់ពីមុនមក មិនមែនមានន័យថា អញស្គាល់ហែ​ងឡើយ បងប្រុសហែងជាមនុស្សល្អ តែហែងគឺជាមនុស្សពិសពុល ..! សូមប្រាប់ហែងថា កុំតែអ​ញយល់មុខបងប្រុសអាហែងទេ កុំអី អញបកស្បែកពួកហែងហើយ ..! ស្មានតែអញមិនដឹងប្រ​វត្ថិឲ្យសោះ .. ចូលសិល្បៈក្រោយគេទេ កុំធ្វើឲ្យសិល្បៈវឹកវឲ្យសោះ ​.»។

ស្របពេលជាមួយគ្នានេះដែរ គេក៏សង្កេតឃើញមានអ្នកសិល្បៈផ្សេងៗទៀត បានសម្តែងពីអារ​ម្ម​ណ៍​ផ្សេងៗគ្នា ចំពោះទង្វើរិះគន់វាយប្រហារជេរដៀល ពីសំណាក់ប្អូនប្រុស នាង ដេននី ខ្វាន់ គឺលោក គឹម សាន ដែលបានធ្វើឡើង នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាសាធារណៈបែបនេះ ​ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Denny kvan