ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ៤៤ នាក់ បានស្លាប់បាត់បង់ជីវិត អំឡុង ការផ្ទុះអាវុធសា ហាវ ប៉ះទង្គិចគ្នា រវាង កងកម្លាំងសន្តិសុខ និង ក្រុម ជនសង្ស័យ ជន អន្ធពាល រត់ពន្ធគ្រឿងញៀន នៅថ្ងៃសុក្រ ម្សិលមិញនេះ នៅភាគខាងលិច ប្រទេស ម៉ិចសិក នអបើតាមការគូសបញ្ជាក់អោយ ដឹងពីមន្រ្តីក្នុងស្រុក ។
ប្រភពដដែលបន្តអោយដឹងថា ហោច ណាស់ កង កម្លាំង សន្តិសុខ ២ នាក់ ត្រូវបានបាញ់សម្លាប់ ខណៈ មន្រ្តីសន្តិសុខ ម្នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ ។ សារព័ត៌មានរ៉យទ័រដកស្រង់ប្រភព ក្នុងស្រុកអោយដឹងថា ហោចណាស់ មនុស្ស ៤២ នាក់ផ្សេងទៀត បានស្លាប់បាត់បង់ជីវិតដូចគ្នាដែរ ជាជនសង្ស័យ មកពីក្រុមអន្ធពាល រត់ពន្ធគ្រឿងញៀន សាហាវ Jalisco New Generation (JNG)។
បញ្ជាក់ ៖ រូបភាពឯកសារ
គួរបញ្ជាក់ថា ករណីផ្ទុះអាវុធដ៏សាហាវលើកនេះ បានកើតឡើង អំឡុងថ្ងៃសុក្រ ម្សិលមិញ នៅឯរដ្ឋ Michoacan ជាតំបន់ ដែលមានភាពនិយមជាខ្លាំងជាមួយនឹងវត្តមានក្រុមជនអន្ធពាលគ្រឿងញៀន ខាងលើ ។ គួររំឮកថា ជាញឹកញ៉ាប់ មន្រ្តីប៉ូលីស ទទួលបានសេចក្តីរាយការណ៍ ពីក្រុមជនអន្ធពាល ខាងលើ ថាមានការប្រមូលផ្តុំ ខណៈមានការផ្លាស់ទី តាមរយៈផ្លូវគោក និង ផ្លូវអាកាស ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ