CamNews

ព័ត៌មានអន្តរជាតិ 

ត្រជាក់ៗ តែក្តៅ !! មច្ចុរាជចិត្តត្រជាក់ សម្លាប់មនុស្ស ដល់ទៅ ៧០ នាក់

ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សម្តីមន្រ្តីក្រុមជួយសង្គ្រោះ គេហទំព័រសារព័ត៌មានបរ ទេសស៊ីអិនអិន បានចេញផ្សាយអត្ថបទ អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ៧០ នាក់បាន ស្លាប់បាត់បង់ជីវិត ក្នុងនោះ មានតាំងពីក្មេងតូចៗ និងស្រ្តីភេទ ជាដើម ក្រោយមានករណីគ្រោះ ទឹកជំនន់ ដោយសារតែ ជំនន់ទឹកភ្លៀង ពោល អាចកើតឡើងទៅបាន បន្ទាប់ពីមានករណីភ្លៀង ធ្លាក់ជាច្រើនមេ យ៉ាងគំហុក ជាប់ៗគ្នា នៅក្នុងប្រទេស Burundi ទ្វីបអាហ្រិក ។

យ៉ាងណាមិញ សហព័ន្ធអន្តរជាតិ នៃ កាកបាទក្រហម និង​អឌ្ឍច័ន្ទក្រហម បានចេញសេចក្តីថ្លែង ការណ៍អោយដឹងថា ជំនន់ទឹកភ្លៀង លើកនេះ មិនត្រឹមតែធ្វើអោយ មនុស្សរាប់សិបនាក់ស្លាប់បាត់ បង់ជីវិត នោះទេ តែក៏បានបណ្តាលអោយ មានករណីបាក់ដី និងផ្ទះសម្បែង មួយចំនួនផ្សេងទៀត ដូចគ្នាដែរ ។

របាយការណ៍ សរបញ្ជាក់អោយឃើញថា ​ច្រើនជាង ១៨០ នាក់ បានទទួលរងនូវផលប៉ះពាល់អ វិជ្ជមាន នៃគ្រោះធម្មជាតិលើកនេះ ។ គួរបញ្ជាក់ថា ជាមួយនឹងរលក អាកាសធាតុ គ្រោះធម្មជាតិ ដ៏អាក្រក់លើកនេះ បានបណ្តាលអោយមានភាពចលាចល នៅតំបន់ជុំវិញ ក្រុង Bujumbura ។

 គួររំឭកថា ក្រុមមនុស្សដែលជាប្រជាពលរដ្ឋ មានគ្នា ជាច្រើនពាន់នាក់ បានបង្ខំចិត្ត ជម្លៀសខ្លួន ចេញពីលំនៅឋាន ដើម្បីរត់ទៅកាន់ទីទួល មានសុខសុវត្ថិភាព ខណៈ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន ក៏ ដូចជា ផលដំណាំជាច្រើន ហិចតា ត្រូវបានបំផ្លាញ ដូចគ្នាដែរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Int news Unt news Viral video Breaking news Burundi