សឹង្ហបុរី ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលទើបតែបានចេញផ្សាយកាលពីវេលា
មុននេះបន្តិច បានបញ្ជាក់អោយដឹងថា បុរសម្នាក់នៅតែបន្តបាត់ខ្លួន ខណៈពេលដែលមនុស្ស
ជាច្រើននាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីមានឧបទ្ទេវហេតុគ្រោះថ្នាក់ដែនទឹក ពោលគឺ
សាឡាងមួយគ្រឿង បានបុកនឹងទូកមួយគ្រឿងផ្សេងទៀត ដែលធ្វើដំណើរពី Pasir Panjang
Terminal ទៅ Pulau Bukom ប្រទេសសឹង្ហបុរី ។
គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់ដែនទឹកមួយនេះ បានកើតឡើងកាលពីវេលាព្រឹកមិញនេះ នា
វេលាម៉ោង ៥ និង ៥០ នាទីព្រឹក ។ ប្រភពដដែលបន្ថែមថា សាឡាងមួយគ្រឿងនោះផ្ទុកអ្នកដំ
ណើរប្រមាណជាង ១០០ នាក់។មកទល់នឹងពេលនេះ យុទ្ធនាការជួយសង្គ្រោះនៅតែបន្តមាន
នៅឡើយ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន