ព័ត៌មានអន្តរជាតិ ៖ ស្រ្តីជនជាតិចិន ឈឺពោះកើតកូនម្នាក់ត្រូវបានរកអោយឃើញថា បាន
កើតកូនតូចរបស់ខ្លួន ខណៈពេលដែលគាត់ដើរនៅក្នុងបន្ទប់រង់ចាំ ក្នុងមន្ទីរពេទ្យនាក្រុង
Fuzhou ខេត្ត Fujian ប្រទេសចិន នេះបើតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារ
ព័ត៌មានបរទេស អាស៊ីវ័ន។
គួរំឭកផងដែរថា ករណីដ៏កម្រខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី ២៤ កក្កដា កន្លង
ទៅ វេលាម៉ោងជាង ៣ ទាបភ្លឺ ។ ដោយឡែក ប្រភពសារព័ត៌មានដដែលបន្ថែមថា ស្វាមី
របស់លោកស្រី ដែលកាន់ដៃលោកស្រីដើរចូលទៅក្នុងមន្ទីរពេទ្យនោះ ពិតជាមានភាព
ភ្ញាក់ផ្អើលជាខ្លាំង ស្របពេលដែលបានឃើញភរិយារបស់ខ្លួន កើតកូនបានយ៉ាងដូច្នេះ
ទៅវិញ។ ខាងក្រោមនេះ ជាវីដេអូជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ អាស៊ីវ័ន