ព័ត៌មានអន្តរជាតិ ៖ ក្រុមប្រជាជនជាង ១០០,០០០ នាក់ ប្រឈមនឹងការជម្លៀសចេញពីលំ
នៅស្ថានរបស់ខ្លួន ទៅកាន់ទីទួលមានសុវត្ថិភាព បន្ទាប់ពីមានការគំរាមគំហែងពីស្ថានភាព
គ្រោះទឹកជំនន់ដ៏អាក្រក់ ដែលកំពុងបោកបក់ មកលើក្រុង Calgary នាខេត្ត Alberta ប្រ
ទេសកាណាដា នេះបើតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស
នាំមុខ CNN ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះបន្តិច។
ការបញ្ជានាំអោយមានការជម្លៀសប្រជាជន ធ្វើឡើងទៅលើសហគមន៍ទាំង ៦ ដែលនៅ
តាមបណ្តោយទន្លេ Elbow River។ លើសពីនេះទៅទៀតប្រភពសារព័ត៌មានដដែលបន្ថែម
ថា ផ្នែកខ្លះនៃខេត្ត Alberta អាចនឹងប្រឈមនឹងការធ្លាក់ភ្លៀង និងកំរិតទឹកជំនន់អាចនឹង
មានការកើនឡើងខ្ពស់ជាងនេះ។
នាយករដ្ឋមន្រ្តីប្រទេសនេះ លោក Stephen Harper បានចេញសេចក្តីថ្លែងការណ៍ប្រកាស
អោយដឹងផងដែរថា កងកម្លាំងយោធា រួមទាំង ឧទ្ធម្ភាគចក្រ ត្រូវបានដាក់ពង្រាយ ដើម្បី
ធានាអោយបានថា យុទ្ធនាការចេញជួយសង្រ្គោះ ត្រូវបានធ្វើឡើងទាន់ពេល និងប្រកប
ទៅដោយប្រសិទ្ធភាព៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN