CamNews

ព័ត៌មានអន្តរជាតិ 

អព្ភូតហេតុ មានជីវិតរស់នៅ ក្រោមគំនរថ្មបាក់បែក ដល់ទៅ ១៦ ថ្ងៃ

ព័ត៌មានអន្តរជាតិ    ៖  បើយោងតាមការដកស្រង់អត្ថបទផ្សាយ   របស់គេហទំព័របរទេស
CNN ដែលទើបតែបានចេញផ្សាយ  កាលពីប៉ុន្មានម៉ោងមុននេះ  បានគូសបញ្ជាក់អោយដឹង
ថា ស្រ្តីម្នាក់ពិតជាមានសំណាងហួស ខណៈពេលដែលនាងនៅបន្តរស់រានមានជីវិត បន្ទាប់
ពីបានជាប់គាំងនៅក្រោមគំនរបាក់រលំអាគាររោងចក្រ កំពស់ ៨ ជាន់ ដល់ទៅ ១៦ ថ្ងៃ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថាពិតជាមានការអបអរសាទរជាខ្លាំង ខណៈ
ពេលដែលស្រ្តីជនរងគ្រោះរូបនេះ   ត្រូវបានជូយសង្គ្រោះចេញពីគំនរបាក់បែក  ដោយបាន
បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់។ ហើយបើនិយាយពីមូលហេតុដែល
បានឈានទៅដល់ការរុករករហូតដល់ថ្នាក់ ជូយសង្គ្រោះនាងបានជោគជ័យនោះ បន្ទាប់ពី
នាង ដង្ហោយស្រែកទ្រហ៊ោយំ សុំជាជំនួយ។

ទន្ទឹមនឹងនេះ កត្តាដែលធ្វើអោយនាង អាចបន្តរស់រានមានជីវិត ក្រោមគំនរបាក់រលំអាគារ
រោងចក្រ កំពស់ ៨ ជាន់បាន  ក៏ព្រោះនាងជាប់គាំងនៅក្នុងប្រហោងចន្លោះមួយដែលមាន
ខ្បល់អាការ ក៏ដូចជា ទឹកផងដែរនោះ​ ។  គួររំឭកផងដែរថា ​សោកនាដកម្មបាក់រលំអាគារ
រោងចក្រដល់ទៅ ៨ ជាន់លើកនេះ ត្រូវបានគេសន្មត់ថា​ ជាសោកនាដកម្មដ៏អាក្រក់បំផុត
នៅក្នុងបណ្តាប្រទេសតំបន់អាស៊ី ខណៈពេលដែលបានសម្លាប់មនុស្សច្រើនជាង ១០០០
នាក់ ស្របពេលរាប់ពាន់ផ្សេងផ្សេងទៀតបានរងរបួស ។  ករណីមួយនេះ  បានកើតឡើង
នៅប្រទេសបង់ក្លាដេស្ស កាលពី ១៦ ថ្ងៃមុន៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ CNN


Tags: international news strange news unbelievable news pic