CamNews

យល់ដឹង 

វិធីងាយៗ ជួយបន្សាបជាតិស្រវឹង និង បំបាត់ អាការឈឺក្បាល ភ្លាមៗ

មនុស្សគ្រប់រូបតែងតែជៀសមិនផុតពីភាពស្រវឹង ដោយសារតែ អ្នកគិតថា ស្រាគឺជាមិត្តយល់ចិត្ត
របស់អ្នក។ មានន័យថា រីករាយ ក៏សា្រ កើតទុកក៏ស្រា ជប់លៀងក៏ និង នៅក្នុងកម្មវិធីផ្សេងៗ ជា
ច្រើនទៀត ក៏ស្រា។ វាមិនមែនជារឿងមួយ  ដ៏អាក្រក់នោះទេ  ប៉ុន្តែ អ្នកត្រូវទទួលទានវា  ឱ្យមាន
កំណត់ កុំច្រើនពេក។ ប្រសិនបើអ្នកទទួលទាន ច្រើនពេក វានឹងបង្កឱ្យ   អ្នកមានបញ្ហា  ជាច្រើន
ដូចជា៖ គ្រោះថ្នាក់ចរាចរណ៍ដោយសារការស្រវឹងបាត់បង់ការគ្រប់គ្រង និងមានអាការឈឺក្បាល
ជាដើម។

ខាងក្រោមនេះគឺជាវិធីសាស្រ្តល្អៗ មួយចំនួនអាចជួយឱ្យបំបាត់អាការឈឺក្បាល និងបន្សាបជាតិ
ស្រវឹង បានភ្លាមៗ៖

១/ ហាត់កីឡា៖ គឺជាវិធីមួយដ៏ប្រសើរបំផុត សំរាប់កំចាត់អាការឈឺក្បាល ដោយសារការទទួល
ជាតិស្រវឹងច្រើនពេក លើសកម្រិត។ ដូច្នេះ នៅពេល​ដែលអ្នកកំពុង   មានអាការ ឈឺក្បាលខ្លាំង
ត្រឡប់មកផ្ទះវិញ គេងមិនលក់ សូមអ្នកក្រោកហាត់កីឡា ដោយធ្វើចលនាដៃជើងចុះឡើង ឬរត់
តិចៗ នៅក្នុងបរិវេណផ្ទះរបស់អ្នក ដើម្បីដុតរំលាយសារជាតិស្រវឹង និង បំបាត់អាការ ឈឺក្បាល
នៅពេលមានញើសចេញពីខ្លួនប្រាណរបស់អ្នក។

២/ ទឹក៖ ទឹកគឺជាវត្ថុធាតុម្យ៉ាង ដែលប្រសិទ្ធិភាពក្នុងការបំបាត់អាការឈឺក្បាល និងបន្សាបជាតិ
ស្រវឹង  បានយ៉ាងល្អ។ ប្រសិនបើ  អ្នកកំពុងតែស្រវឹង  ហើយមានអាការឈឺក្បាល  មុនចូលគេង
ឬ ពេលចូលគេង អ្នកគ្រាន់តែ   ផឹកទឹកឱ្យបាន ពីរ ទៅ បីកែវ ឬ កន្លះលីត្រ  វានឹងជួយអ្នកបំបាត់
អាការឈឺក្បាលភ្លាម។ ម្យ៉ាងវិញទៀត វេជ្ជបណ្ឌិតផ្នែកចិត្តវិជ្ជាញៀន នៅគ្លីនិក Mayo  ណែនាំថា
ប្រសិនអ្នក ផឹកស្រា ពីរកែវ អ្នកត្រូវផឹកទឹកមួយកែវ  ជារៀងរាល់ពេល។ ធ្វើបែបនេះ គឺដើម្បីកុំឱ្យ
មានអាការឈឺក្បាល និង បន្សាបភាពស្រវឹងភ្លាមៗ។

៣/ រួមភេទ៖ មិនការស្រាវជ្រាវណាមួយ បង្ហាញថា ការរួមភេទនឹងឱ្យបាត់អាការឈឺក្បាលនោះ
ទេ ប៉ុន្តែ វាអាចនឹងធ្វើឱ្យពេលវេលាដើរលឿនជាងមុន  ដែលធ្វើឱ្យអ្នកភ្លេចគិត ពីបញ្ហាឈឺក្បាល
នៅពេល ដែលអ្នកកំពុងសប្បាយពេលរួមភេទ។ នេះគឺជាសំដី   លោកបណ្ឌិត Joris C. Verster
ជាជំនួយការសាស្រ្តាចារ្យ នៅសាកលវិទ្យាល័យ Utrecht ក្នុងប្រទេសហូល្លង់ បាននិយាយថា

៤/ កាហ្វេ៖ កាហ្វេអ៊ិន ជាប្រភេទនៃឱសថម្យ៉ាង ដែលមានតួនាទី  យ៉ាងសំខាន់ ផឹកដើម្បីដាស់
អារម្មណ៍ឱ្យស្វាង និង ព្យាបាលអាការឈឺក្បាល បានភ្លាមៗ នៅពេលដែលអ្នកកំពុងស្រវឹង៕

ដោយ៖ វណ្ណៈ
ប្រភព៖ menhealth


Tags: knowledge easy-ways-ease-nasty-hangover