CamNews

ព័ត៌មានអន្តរជាតិ 

ចាប់ខ្លួនស្រ្តីជាម្តាយ បន្ទាប់ព្យាយាមលក់កូនតូច ក្នុងតម្លៃ ៤ពាន់ដុល្លារ

ព័ត៌មានអន្តរជាតិ ៖ ស្រ្តីជាម្តាយមួយរូប ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីត្រូវបានរកអោយ
ឃើញថា  នាងបានព្យាយាមលក់កូនស្រីតូចរបស់ខ្លួន ជាថ្នូរនឹងសាច់ប្រាក់ ៤០០០ ដុល្លារ
នៅលើទំព័រ ហ្វេសប៊ុក នេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស Happe-
ning ។

គួររំឭកផងដែរថា  ស្រ្តីជាម្តាយរូបនោះជាពលរដ្ឋរស់នៅក្នុងរដ្ឋ Oklahoma សហរដ្ឋអាមេរិក
មានឈ្មោះថា​ Misty Van Hornវ័យ ២២ ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់តុលាការកាលពីល្ងាចថ្ងៃ
ពុធ​ បន្ទាប់ពីក្រុមភ្នាក់ងារមានសមត្តកិច្ច តាមដាននឹងរកអោយឃើញថា នាងបានទាក់ទង
ជាមួយនឹងស្រ្តីម្នាក់ផ្សេងទៀត ដែលរស់នៅក្នុងតំបន់ Fort Smith ​ តាមរយៈទំព័រហេ្វសប៊ុក
ក្នុងការព្យាយាមលក់កូនស្រីតូចរបស់ខ្លួន វ័យទើបតែ ១០ ខែ   ជាថ្នូរនឹងសាច់ប្រាក់ ៤ពាន់
ដុល្លារ។

លើសពីនេះទៅទៀត  ប្រភពដដែលបានបន្ថែមថា   ស្រីជាម្តាយរូបនោះ បានសរសេរសារ
ផ្ញើទៅស្រ្តីម្នាក់ផ្សេងទៀត ដែលមានទីលំនៅនៅក្នុងតំបន់Fort Smith​ដោយបានបញ្ជាក់ថា
គ្រាន់តែមកផ្ទះខ្ញុំមក   នោះនាងនឹងទទួលបានកូនស្រីតូចវ័យ ១០ ឆ្នាំ  ដោយគ្រាន់តែទុក
ប្រាក់ ១ពាន់ដុល្លារមកបានហើយ  ហើយក៏មានជាកញ្ជប់ពិសេស  បើសិនណាទទួលទិញ
កូនតូចវ័យ ២ ឆ្នាំម្នាក់ផ្សេងទៀត នោះតម្លៃត្រឹមតែ ៤ពាន់ដុល្លារ។

ដោយឡែក មកទល់នឹងពេលនេះ  ស្រ្តីជាម្តាយចិត្តខ្មៅរូបនោះ ត្រូវបានចាប់ឃាត់ខ្លួន និង
រង់ចាំការកាត់ទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ ហើយបើនិយាយពីមូលហេតុដែល
ធ្វើអោយនាងបែកគំនិតដល់ថ្នាក់ហ៊ានធ្វើបែបនេះ  ក៏ព្រោះតែនាងចង់យកលុយទាំងនោះ
ទៅរំដោះមិត្តប្រុសរបស់ខ្លួន ដែលកំពុងតែជាប់ពន្ធនាគារ៕

ដោយ ៖ ពិសី
ប្រភព ៖ Happening


Tags: international news strange news unbelievable news pic