CamNews

សុខភាព 

ពិគ្រោះជំងឺ ក្រពះ ពោះវៀន និង រលាកថ្លើម ប្រភេទB និង C ឥតគិតថ្លៃ ដោយវេជ្ជបណ្ឌិត សិង្ហបុរី

ភ្នំពេញៈ ជាថ្មីម្តងទៀត ការិយាល័យ តំណាងមន្ទីរពេទ្យ ParkwayHealth នឹងរៀបចំ ការពិគ្រោះ
យោបល់ ស្តីពីជំងឺ ក្រពះ ពោះវៀន និងរលាកថ្លើម ប្រភេទB និង C ជូន ប្រជាពលរដ្ឋកម្ពុជា
ដោយឥតគិតថ្លៃ នៅ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ ខាងមុខនេះ ។

ការពិគ្រោះជំងឺ រយពេលពេញមួយថ្ងៃនេះ នឹងធ្វើនៅការិយាល័យ តំណាង ParkwayHealth នៅ
រាជធានី ភ្នំពេញ ក្នុងមជ្ឈមណ្ឌល ពាណិជ្ជកម្មអែតវ៉ូត 21E3 ផ្លូវសហព័ន្ធរុស្សី រាជធានីភ្នំពេញ
ដោយអញ្ជើញ វេជ្ជបណ្ឌិតជំនាញ គឺលោក Yim Heng Boon គ្រូពេទ្យឯកទេស ខាងក្រពះ ពោះ
វៀន និងថ្លើម មកពីមន្ទីរ ពេទ្យ Mount Elizabeth Novena នៅប្រទេសសិង្ហបុរី ។

សូមទំនាក់ទំនងចុះឈ្មោះជាមុនតាមរយ ទូរស័ព្ទ 023 866 103 / 015 89 75 76 / 077 28 18 99 ៕

Photo by DAP-NEWS

ផ្តល់សិទិ្ធដោយ៖ ដើមអំពិល


Tags: health lifestyle