គិតៗទៅមនុស្សយើងអោយតែដល់ថ្ងៃខួបកំណើតស្អីក៏ចង់បានដែរ ហើយមិនថាអាយុប៉ុន្មានទេ!
ថ្ងៃនេះយើងមានរឿងហួសចិត្តមួយមកជូនអ្នកទាំងអស់គ្នាទស្សនា។
លោកយាយ Laverne Everett អាយុ ៨០ ឆ្នាំគត់គាត់បានប្រាប់ថាមានអ្វីមួយដែលគាត់ចង់វាជា
យូរណាស់មកហើយ តែមិនដែលបានធ្វើសោះ។ គឺថាគាត់ចង់លេង Sky Diving ដែលជាប្រភេទ
កីឡាលោត Free Style ពីលើអាកាសមកហើយក្នុងឧកាសបុណ្យចម្រើនព្រះជន ឬភាសាសាមញ្ញ
ហៅថាខួបកំណើតលើកទី ៨០ របស់គាត់នោះគាត់បានសម្រេចចិត្តថា នឹងធ្វើខ្លួនអោយដូចក្មេង
ដោយនឹងទៅលោត Sky Dive អោយបានសម្រេចតាមចិត្តប្រាថ្នា។
នរណាទៅដឹងទៅថាការលោតពីអាកាសកំពស់រាប់ពាន់ហ្វីតនេះវាអាចមានបញ្ហានោះ? លោក
យាយបានសម្រេចចិត្តលោតដោយតោងជាមួយនឹងអ្នកជំនាញម្នាក់តែដោយសារតែការសំរួល
ឥរិយាបទក្នុងការលោតមិនសូវជាស្រួល លោកយាយម្នាក់នេះសឹងតែរបូតចេញពីខ្សែចង់ខ្លួន
ទៅហើយ។ វាពិតជារឿងមួយដ៏គួរអោយតកស្លុតសម្បើមណាស់នៅពេលដែលយើងឃើញ
មនុស្សដែលកំពុងតែអណ្ដែតនៅកំពស់រាប់រយហ្វីតធ្លាក់មកដី។ និយាយមិនត្រូវបើចង់ដឹងថាវា
យ៉ាងណាអាចក្រលេកមើលវីដេអូខាងក្រោមនេះបាន។
ដោយ៖ វឌ្ឍនា
ប្រភភពី៖ huffingtonpost