CamNews

ព័ត៌មានអន្តរជាតិ 

ព្រៃផ្សៃ ៖ កុមារាវ័យទើបតែ ១២ ឆ្នាំ ត្រូវបានប៉ូលីសបាញ់សម្លាប់ ព្រោះកាន់លេងកាំភ្លើងក្លែងក្លាយ (វីដេអូ)

ព័ត៌មានអន្តរជាតិ ៖ ស្ថិតនៅក្នុងវ័យទើបតែ ១២ ឆ្នាំ កុមារាម្នាក់នេះ ត្រូវបានមន្រ្តីប៉ូលីសមកពីទីក្រុង Cleveland រដ្ឋ Ohio     សហ  រដ្ឋអាមេរិក  បាញ់សម្លាប់ ស្លាប់យ៉ាងអណោចអធម ខណៈ  កុមារារូប នេះ គ្រវីលេង    កាំភ្លើងមួយដើម  ដែលក្រោយមកត្រូវបានគេបញ្ជាក់ថា តាមពិតទៅ ជាកាភ្លើងក្លែង ក្លាយនោះទេ ។


ប្រភពសារព័ត៌មានពីទំព័រប៊ីប៊ីស៊ី ក្រោយពីបានដកស្រង់សម្តីអាជ្ញាធរប្រចាំតំបន់កើតហេតុអោយដឹង ថាមន្រ្តីប៉ូលីសបានបាញ់ទៅលើក្មេងប្រុសតូចរូបនោះ បន្ទាប់ពីគេបរាជ័យ ក្នុងការគោរពទៅតាមបទ បញ្ជាអោយមានការលើកដៃឡើង ។ អ្នកធ្វើការហៅទូរស័ព្ទ    ទៅមន្រ្តីប៉ូលីស ដោយបានប្តឹងថាក្មេង ប្រុសតូចនេះ មានការគម្រាមគំហែងដល់បណ្តាមហាជន ខណៈ ដៃប្រដាប់ដោយកាំភ្លើងនោះ មាន វេលាមួយ គាត់បានបញ្ជាក់ថា គាត់ពិតជាមិនបានដឹងថាតើ     វាគឺជារបស់ (កាំភ្លើង) ក្លែងក្លាយ ឬក៏ ពិតប្រាកដនោះទេ ។


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា មន្រ្តីប៉ូលីស ២ នាក់ដែលបានចុះទៅដល់កន្លែងកើេតហេតុ នោះម្នាក់មានបទពិសោធន៍ក្នុងការងារ ជាមន្រ្តីប៉ូលីស បានមួយឆ្នាំ និង  ម្នាក់ទៀត មានបទពិសោធ ន៍លើសពី ១០ ឆ្នាំទៅទៀត ។ របាយការណ៍បញ្ជាក់អោយដឹងថា ក្មេងប្រុសតូច វ័យទើបតែ ១២ ឆ្នាំ រូបនេះ មានឈ្មោះថា Tamir Rice បានស្លាប់បាត់បង់ជីវិត នៅឯមន្ទីរពេទ្យ ។ គួររំឮកថាហេតុការណ៍ ដ៏គួរអោយសោកស្តាយមួយនេះ បានកើតឡើង វេលារសៀលម៉ោង ៣ និង ៣០ នាទី ម៉ោងក្នុងស្រុក សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ កន្លងទៅ លុះក្រោយមក វេលាព្រឹកថ្ងៃអាទិត្យ ក្មេងតូចដែលជាជន រងគ្រោះបានស្លាប់បាត់បង់ជីវិតផ្ទាល់តែម្តង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news USA United States Pentagon Washington