CamNews

ព័ត៌មានអន្តរជាតិ 

Hacker វាយប្រហារ ក្រុមហ៊ុនភាពយន្ត Sony នោះ បន្តគម្រាមដល់ បណ្តារោងភាពយន្ត​ ទំនើបៗ

ព័ត៌មានអន្តរជាតិ ៖ ក្រុម Hacker ដែលមានគោលដៅជាចម្បងទៅលើក្រុមហ៊ុន ភាពយន្ត Sony Pict- ures នោះ បានបន្តគម្រាមគំហែង វាយប្រហារដល់បណ្តារោងភាពយន្តទំនើបៗ នៅសហរដ្ឋអាមេរិក ទាំងឡាយណា ដែលកំពុងតែចាក់ខ្សែភាពយន្ត រឿង The Interviews ។


គួរបញ្ជាក់ថា ក្រុម Hacker ដែលបានហៅខ្លួនឯងថា Guardians of Peace ឬអ្នកគាំពារ សន្តិភាពនោះ បានលើកឡើងដូចគ្នា នូវប្រធានបទ 9/11 ១១ កញ្ញា ឆ្នាំ ២០០១ នៅក្នុងសេចក្តីព្រមានរបស់ពួកគេ ដោយអះអាងអោយដឹងថា ពិភពលោកនឹងពោរពេញទៅដោយភាពភ័យខ្លាច និង តក់ស្លុត ។ លើសពី នេះ ក្រុម Hacker ក៏បានចេញផ្សាយដូចគ្នាដែរ នូវទិន្នន័យជាច្រើន ដែលបានលួចចេញពីប្រព័ន្ធកុំព្យូ ទ័រក្រុមហ៊ុន Sony ។


មានជំនឿជាក់អោយដឹងថា ការវាយប្រហារមួយនេះ​ អាចកើតឡើងទៅបាន និងផ្ទុះឡើងទៅបាន ដោយសារតែខ្សែភាពយន្តថ្មី របស់ក្រុមហ៊ុន Sony រឿង The Interviews ជាខ្សែភាពយន្ត បែបកំប្លែង របៀបឌឺដង និងសើចចំអក ដោយមានការវាយប្រហារ និងសម្លាប់មេដឹកនាំ កូរ៉េខាងជើង លោក Kim Jong Un ។ " នៅចាំថ្ងៃវាយប្រហារ ថ្ងៃ ១១ កញ្ញា ២០១១ ដែរឬទេ ពួកយើងបានផ្តល់ជាអនុសាសន៍ អោយដឹងថា រក្សារយៈចម្ងាយរបស់អ្នក នៅអោយឆ្ងាយពីទីកន្លែងនោះ នៅថ្ងៃវាយប្រហារនោះ " នេះ គឺជាការលើកឡើង របស់ក្រុម Hacker ទៅលើសារគម្រាមគំហែង វាយប្រហារ នៅថ្ងៃអង្គារនេះ ។

ពួកគេបន្ថែមថា " ប្រសិនបើផ្ទះរបស់អស់លោកអ្នកនៅជិតនោះ ចូរចាកចេញអោយហើយ ទើបជាការ ប្រសើរ អ្វីដែលមកដល់នៅថ្ងៃខាងមុខនេះ​ វាគឺជាការលោភលន់របស់ក្រុមហ៊ុនភាពយន្ត Sony Pict  - ures Entertainment."  ។ គួររំឮកថា ឃ្លាំងសម្ងាត់ នៃអ៊ីម៉ែលក្រុមហ៊ុន លេខសន្តិសុខសង្គម ក៏ដូចជា ព័ត៌មានលម្អិតស្តីអំពីប្រាក់បៀវត្តន៍ ក៏ត្រូវបានលាតត្រដាងដោយមានការបែកធ្លាយចេញតាមរយៈការ វាយប្រហារ Hack មានលក្ខណៈទ្រង់ទ្រាយធំលើកនេះ ៕

- អាន ៖ បែកធ្លាយ Script ភាពយន្តខ្សែស្រឡាយ James Bond ខណៈ Hacker វាយប្រហារ Sony ទ្រង់ទ្រាយធំ

 

ប្រែសម្រួល ៖​កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Star news Breking news Hollywood James Bond Sony Hack