ព័ត៌មានអន្តរជាតិ ៖ ជាជាង ការចុះផ្សាយ ពីទំហំ នៃការខូចខាត ក៏ដូចជា មូលហេតុ ពិតប្រាកដ ដែលបានបណ្តាលអោយ មានគ្រោះអគ្គីភ័យនោះ ទំព័រសារព័ត៌មានបរទេស ឆៃណាដេលី បែរជា ងាកក្រឡេកទៅចុះផ្សាយ សោកនាដកម្ម ផ្ទួនគ្នាទៅវិញ ពោលបានចុះផ្សាយពីករណីបុរសពីរនាក់ ដែលមកពីក្រុម ពន្លត់អគ្គីភ័យ ត្រូវបានរកអោយឃើញថាបានស្លាប់បាត់បង់ជីវិតខណៈពេលដែល ពួកគាត់ទាំងពីរនាក់ ចេញប្រតិបត្តិការ ពន្លត់ គ្រោះអគ្គីភ័យ ។
គួរបញ្ជាក់ថា រូបមួយសន្លឹកខាងលើនេះ ត្រូវបានថតជាប់ ដោយពលរដ្ឋក្នុងស្រុក សរបញ្ជាក់អោយ ឃើញពី ទិដ្ឋភាព រួមនៃវិនាទី ដ៏ខ្លោចចិត្ត អំឡុងពេលដែល បុរស ជាអ្នកពន្លត់អគ្គីភ័យពីរនាក់នោះ បានធ្លាក់ស្លាប់ ពីជាន់ទី ១៣ ក្នុងបេសកម្ម ចេញជួយ ពន្លត់អគ្គីភ័យ ។ លើសពីនេះ ប្រភពសារព័ត៌ មានដដែល សរបញ្ជាក់អោយដឹងថា គ្រោះអគ្គីភ័យមួយនេះ បានកើតឡើង កាលពីរសៀល ថ្ងៃ ព្រហស្បត្តិ៍ ទី ១ ឧសភា ឆ្នាំ ២០១៤ ម្សិលមិញនេះ ទៅលើសំណង់អាគារ លំនៅស្ថាន មួយកន្លែង មានទីតាំង ស្ថិតនៅក្រុង សៀងហៃ ប្រទេស ចិន ។
គួរបញ្ជាក់ថា បុរស ដែលជាជនរងគ្រោះ ស្លាប់ទាំងពី រនាក់នេះ បើតាមរបាយការណ៍ ពួកគេមាន អាយុ ២០ ឆ្នាំជាង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណាដេលី