កីឡាបាល់ទាត់ គឺជាកីឡាមួយ ដែលមានប្រជាប្រិយភាពខ្លាំងបំផុត ដែលធ្វើអោយទស្សនិកជន
ចាប់អារម្មណ៍ទស្សនា ដោយសារតែហេតុផលផ្សេងៗគ្នា ។ កីឡាករបាល់ទាត់ល្បីៗ ក៏ជាហេតុ
ផលមួយ ក្នុងចំណោមហេតុផលផ្សេងទៀតដែរ ដែលនាំអោយទស្សនិកជន ចូលចិត្តទស្សនា
បាល់ទាត់ ។ កីឡាករបាល់ទាត់ល្បីទាំងនោះ មិនត្រឹមតែលេងបានល្អនោះទេ តែថែមទាំងមាន
រូបរាងកាយ យ៉ាងសង្ហារផងដែរ ដែលជាអំណោយផលដល់ពួកគេ កើនប្រាក់ចំណូល បើទោះបី
ជាពួកគេ ចូលនិវត្តន៍ពីបាល់ទាត់ក៏ដោយ ។
-David Beckham បានជាប់ឈ្មោះជា កីឡាករបាល់ទាត់ ដែលជោគជ័យក្នុងអាជីពខ្លាំងជាងគេ ។
ជាមួយនិងរាងកាយដ៏សង្ហា រួមនិងភ្នែកមុតដ៏ គួរអោយទាក់ទាញទៀត ។ ជារៀងរាល់ឆ្នាំ Beckham
តែងតែប្តូរស្ទីលជានិច្ច ដែលអាចនិយាយបានថា ជោគជ័យរបស់ Beckham មិនមែនដោយសារតែ
កីឡាបាល់ទាត់មួយមុខទេ តែរូបរាងរបស់គាត់ ក៏មានចំណែកដែរ ។
-Fredrik Ljungberg អតីតកីឡាកររបស់ Arsenal បើទោះបីជាល្បីមិនដល់កីឡាករ Beckham មែន
ក៏កីឡាករម្នាក់នេះ ជាប់ឈ្មោះជាតារាដែលមានរាងកាយស្អាត និងទទួលបានការ ចុះកុងត្រាផ្សាយ
ពាណិជ្ជកម្មជាច្រើនផងដែរ ។
-Cannavaro កីឡាកររបស់អ៊ីតាលី ដែលធ្លាប់មកប្រទេសកម្ពុជាយើងនោះ ក៏ជាប់ឈ្មោះជាកីឡាករ
ដែលមានរូបរាងសង្ហារផងដែរ ។ Cannavaro ទទួលបានជោគជ័យជាងគេ គឺក្នុងឆ្នាំ ២០០៦ ពេល
ដែលក្រុម អ៊ីតាលីឈ្នះការប្រកួត World Cup ។
-Paolo Maldini អតិតកីឡាករក្រុមបាល់ទាត់របស់អ៊ីតាលី AC Milan ក៏ជាប់ក្នុងបញ្ជីនេះដែរ ព្រោះតែ
រាងកាយមាំមួន សង្ហាររបស់ខ្លួន បានទាក់ទាញការផ្សាយពាណិជ្ជកម្មបានមិនតិចឡើយ ។
-Figo កីឡាករសញ្ជាតិអ៊ីតាលី ដែលគេតែងតែនិយាយថា ជាកីឡាករសាច់ចាំ ព្រោះបើយើងទៅមើល
គាត់កាលពីនៅក្មេង និងពេលនេះ គាត់មិនសូវមានការវិវត្តន៍ប៉ុន្មានឡើយ ។
-Nakata ប្រហែលជាតារាបាល់ទាត់ អាស៊ីតែមួយគត់ដែលចូលនិវត្តន៍ហើយ នៅអាចប្រជែងជាមួយ
តារាបាល់ទាត់អឺរ៉ុបបាន ។ មិនត្រឹមតែលេងបាល់បានល្អនោះទេ តែ Nakata ក៏អាចប្រជែងក្នុងវិស័យ
ផ្សាយពាណិជ្ជកម្មផងដែរ ៕
ដោយ ៖ កុសល
ប្រភព ៖ k14