CamNews

ព័ត៌មានអន្តរជាតិ 

ប្រឈមក្នុង ការដេកគុក ដល់ទៅ ២ ឆ្នាំ ខណៈធ្មេច តែមួយវិនាទី សម្លាប់ជីដូន ដោយអចេនា

ព័ត៌មានអន្តរជាតិ៖ គេហទំព័រសារព័ត៌មានសឹង្ហបុរី singaporeseen ទើបតែបានចេញផ្សាយ
កាលពីពេលថ្មីៗនេះ បានអោយដឹងថា វិស្វករវ័យក្មេងម្នាក់ ត្រូវបានរកអោយឃើញថា ជាប់
ពន្ធនាគារ ១ ខែ បន្ទាប់ពីសម្លាប់ជីដូនរបស់ខ្លួនដោយអចេតនា ស្របពេលដែលគាត់ងងុយ
គេងពេក ដេកតែពព្រិចភ្នែកសោះ។

គួរបញ្ជាក់ផងដែរថា លោកយាយដែលជាជនរងគ្រោះរូបនេះ មានឈ្មោះថា Madam Gwee
វ័យ ៦៤ ឆ្នាំ ចំណែកឯបុរសដែលជាជនជាប់ចោទរូបនោះវិញ មានឈ្មោះ Singarayar Clee
truse Geethan វ័យ ៣២ ឆ្នាំ។ គ្រោះថ្នាក់ចរាចរណ៍បើកទៅបុកអ្នកថើ្មរជើង​  ៤ រូបនេះ បាន
កើតឡើងដោយបានសម្លាប់លោកយាយ Madam Gwee បើទោះជាខិតខំប្រឹងជូយសង្គ្រោះ
ពីសំណាក់ក្រុមវេជ្ជបណ្ឌិត   ប្រចាំមន្ទីរពេទ្យ  Khoo Teck Puat យ៉ាងណាក៏ដោយ  ក៏ព្រោះ
តែគាត់ទទួលរងរបូសទ្រូង    និង ក្បាលធ្ងន់ធ្ងរពេក  ចំណែកអ្នកថ្មើរជើង  ៤ រូបផ្សេងទៀត
ដែលនៅក្នុងនោះ រួមមានក្មេងប្រុសតូចវ័យ ៧ ឆ្នាំផងនោះ   ពួកគេទាំងអស់គ្នា  បានទទួល
រងរបួសធ្ងន់ និងស្រាល។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីខាងលើនេះ បានកើតឡើងនៅក្នុង
ប្រទេសសឹង្ហបុរី ហើយជនរងគ្រោះអាចនឹងប្រឈមមុខក្នុងការជាប់ពន្ធនាគារដល់ទៅ២ ឆ្នាំ
និងពិន័យជាសាច់ប្រាក់ ១០,០០០​ ដុល្លារ៕

ប្រការគួរចងចាំ ៖ ប្រហែសតែមួយវិនាទី ជីវីនឹងបាត់បង់, គោរពអាយុជីវិតខ្លួនឯង
ក៏ដូចជាគោរពអាយុជីវិតអ្នកដទៃ  ,  ការពារជីវិតអ្នក  ត្រូវពាក់មួកសុវត្ថិភាពរាល់
ពេលដែលអ្នកបើកបរ៕

ដោយ ៖​ ពិសី
ប្រភព ៖ singaporeseen


Tags: international news strange news unbelievable news pic