CamNews

ព័ត៌មានអន្តរជាតិ 

យ៉ាងហោច មនុស្ស ៤៥ នាក់ ត្រូវចាប់ឃាត់ខ្លួន ក្រោយផ្ទុះ ការតវ៉ា ប្រឆាំង World Cup

ព័ត៌មានអន្តរជាតិ ៖ ក្រោយពីដកស្រង់ សម្តីមន្រ្តីផ្លូវការប្រទេស ប្រេស៊ីល កាលពីថ្ងៃ អង្គារ កន្លងទៅ នេះ ទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ បានចេញសម្រង់     អត្ថបទ ផ្សាយ អោយដឹងថា យ៉ាងហោច ណាស់ មនុស្ស ៤៥ នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្រោយពីមានការផ្ទុះការតវ៉ា​ ប្រឆាំងទៅនឹង ភាពធ្វើ ជាម្ចាស់ផ្ទះ រប់សប្រទេសប្រេស៊ីល ក្នុងកម្មវិធីប្រកួតបាល់ទាត់ ពិភពលោក ៤ ឆ្នាំម្តង World Cup ។

គួរបញ្ជាក់ថា ការប៉ះទង្គិច   អាក្រក់បំផុត អំឡុង ការផ្ទុះការតវ៉ា   បានកើតឡើង នៅឯភាគខាងជើង ឆៀងខាងកើត ក្រុង Fortaleza  ទីកន្លែង ដែលមានការប្រកួត រវាង  ប្រេស៊ីល និង ម៉ិចសិក កាលពី ពេលកន្លងទៅ ជាមួយនឹងលទ្ធផល សូន្យស្មើ ។

អំឡុងពេលនៃការប្រកួត ក្រុមបាតុករ មានគ្នាដល់ទៅ ៣០ នាក់   ដែលធ្វើការតវ៉ា នៅខាងក្រៅពហុ កីឡាដ្ឋាននោះ ត្រូវបានអាជ្ញាធរ ប្រចាំតំបន់ ធ្វើការចាប់ឃាត់ខ្លួន នេះបើយោងតាមសម្តី រដ្ឋលេខាធិ ការសន្តិសុខ រដ្ឋ Ceara ។ គួរបញ្ជាក់ថា ក្រុម    មន្រ្តីប៉ូលីស  បានបាញ់ឧស្ម័ន បង្ហូរទឹកភ្នែក ដើម្បីបំ បែកហ្វូងបាតុករ ក្រោយពីមានការប៉ះទង្គិច គ្នា រហូតដល់ថ្នាក់ ប្រើជាអំពើហឹង្សា គប់ដុំថ្ម ។

យ៉ាងណាមិញ ប្រភពបន្តអោយដឹងថា នៅឯ ភាគខាងត្បូង     ទី ក្រុង  Rio de Janeiro យ៉ាងហោច ណាស់យុវជន ១៥ នាក់    ត្រូវបានចាប់ឃាត់ខ្លួន  ខណៈធ្វើការតវ៉ា ប្រឆាំងទាមទារ អោយមាន ការ បម្រើសេវាសាធារណដោយឥតគិតថ្លៃ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Unt news Breaking news World news Kenya World Cup Brazil Nigeria