CamNews

យល់ដឹង 

វិធីព្យាបាល សក់ជ្រុះ ឱ្យដុះលូតលាស់ឡើងវិញ ដោយធម្មជាតិ

បញ្ហាសក់ជ្រុះសក់គឺជារឿងកង្វល់ដ៏ធំមួយចំពោះមនុស្សទូទៅនៅលើពិភពលោក មិនថាមនុស្សប្រុស ឬស្រីនោះទេ។ បញ្ហាសក់ជ្រុះនេះ គឺបណ្តាលមកពី ស្បែកក្បាលមានសារធាតុខ្លាញ់ច្រើនពេក ឬ បញ្ហា ដំណរពូជ។ ម្យ៉ាងទៀត អាចមកពី ការគិតច្រើនពេក របស់មនុស្សបង្កើតមានអារម្មណ៍តាន់តឹង (ស្រេ្តស) ឬបណ្តាលមកពីការគេងមិនគ្រប់គ្រាន់ ក៏អាចបណ្តាលឱ្យសក់ជ្រុះបានដែរ។

ម៉ាស្សាស្បែកក្បាល៖ សូមធ្វើការម៉ាស្សាស្បែកក្បាលរបស់អ្នកឱ្យបាន២ទៅ៣នាទី ជារៀងរាល់ថ្ងៃ ដើម្បីរំញោចចរន្តឈាមនៅលើក្បាលរបស់អ្នកឱ្យរត់បានស្រួលនិងកាត់បន្ថយភាពតានតឹង ធ្វើឱ្យអ្នក ស្រឡះ ក្បាល មានអារម្មណ៍ល្អ។

ធ្វើសមាធិ៖ អ្នកជឿ ឬមិនជឿ ការអង្គុយធ្វើសមាធិ អាចជួយកាត់បន្ថយអារម្មណ៍តានតឹងមិនឱ្យគិត ច្រើនដែលអាចជួយអ្នកកាត់បន្ថយការជ្រុះសក់បានយ៉ាង មានប្រសិទ្ធិភាព។

ទឹកផ្លែឈើធម្មជាតិ៖ សូមដុសស្បែកក្បាលរបស់អ្នកជាមួយនឹងទឹកខ្ទឹមស ខ្ទឹមបារាំង ឬទឹកខ្ញី បន្ទាប់ មកទុករយៈពេល១យប់ និងលាងសំអាតស្បែកក្បាលរបស់អ្នកចេញវិញនៅពេលព្រឹក។ ធ្វើបែបនេះ នឹង ជួយការពារស្បែកក្បាលរបស់អ្នកឱ្យមានសុខភាពល្អគ្មានសក់ជ្រុះនិងជួយឱ្យសក់ដុះលូត លាស់ បាន ឆាប់រហ័ស៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ hairfallguru

 

 


Tags: knowledge Tips to Prevent Hair Fall