សឹង្ហបុរី ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ដែលទើបតែបាន
ចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា គូស្វាមីភរិយាមួយគូ បានដាក់
ពាក្យចោទប្តឹង ក្រុមហ៊ុនបំរើសេវាកម្មតាមផ្ទះ បន្ទាប់ពីបានយកអ្នកបំរើស្រីមិនទាន់គ្រប់អាយុ
មកបំរើការ និងបានធ្វើអោយកូនស្រីកាយសប្បទាមិនគ្រប់គ្រាន់របស់ពួកគាត់ បានស្លាប់បាត់
បង់ជីវិត ខណៈពេលដែលអ្នកបំរើស្រីមិនទាន់គ្រប់អាយុរូបនោះ ទម្លាក់នាងពីជាន់ទី ១៦ ។
គួរបញ្ជាក់ផងដែរថា គូស្វាមីភរិយាមួយគូនោះ មានឈ្មោះថា លោក Lee Kai Yam និងភរិយា
ជាប្រពន្ធមានមុខរបរជាអ្នកគិតលុយ ពួកគេទាំងពីរនាក់នោះ ជាពលរដ្ឋរស់នៅក្នុងប្រទេស
សឹង្ហបុរី ។
លើសពីនេះទៅទៀត ប្រភពដដែលបន្ថែមថា បើនិយាយពីជនជាប់ចោទ ដែលជាអ្នកបំរើស្រី
មិនទាន់គ្រប់អាយុវ័យ ១៦ ឆ្នាំរូបនោះវិញ មានឈ្មោះថា Nurhayati ត្រូវបានផ្តន្ទាទោសអោយ
ជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំ បន្តាប់ពីនាងបានកុហកថាខ្លួនមានអាយុ ២៤ ឆ្នាំ ដើម្បីអាច
ចូលបំរើការងារ លុះក្រោយមក បន្ទាប់ពីមានបានចូលបំរើការងារជាអ្នកបំរើស្រី ក្នុងផ្ទះគូស្វាមី
ភរិយាខាងលើ ស្របពេលដែលពួកគេមានកូនស្រី មានកាយសប្បទាមិនគ្រប់ផងនោះ នាងក៏
បានបោះទម្លាក់ក្មេងស្រីតូចរូបនោះ ឈ្មោះ Linda Lee Yi Lin វ័យ ១២ ឆ្នាំ ខណៈពេលដែល
ធុញថប់នឹងការមើលថែទាំក្មេងស្រីដែលមានកាយសប្បទាមិនគ្រប់គ្រាន់រូបនេះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន