CamNews

កីឡាអន្តរជាតិ 

ទស្សនា សកម្មភាពរបស់ Louis Van Gaal នៅថ្ងៃដំបូងជាអ្នកកាន់កាប់ក្រុម Manchester United (មានវីដេអូ)

ទីបំផុតលោកគ្រូ Louis Van Gaal ដែលត្រូវបានទស្សនិកជន រង់ចាំអស់រយៈកាលជាយូរដើម្បី មកដល់ទឹកដី Manchester United នោះឥលូវនេះ បានមកដល់ហើយ ។



លោកគ្រូ Louis Van Gaal បានបញ្ចប់ដំណើរក្នុង World Cup ហើយមិនត្រូវការ វិសមកាលអ្វីទេ ដែលគាត់បានឈានជើងចូល ទីលានហ្វឹកហាត់ Carrington របស់ Manchester United ជាផ្លូវ ការហើយ កាលពីព្រឹកថ្ងៃពុធ ម្សិលមិញ ។ លោកគ្រូ Van Gaal ស្លៀកពាក់ ឯកសណ្នានហ្វឹក ហាត់ដើម្បីស្វែងយល់ និងពិនិត្យមើលការ ហ្វឹកហាត់របស់ កីឡាករ អមដោយអ្នកចាត់ការខាង ទិញដូរកីឡាករ Ed Woodward និងជំនួយការ Ryan Giggs ។



Manchester United នឹងធ្វើកម្មវិធីបង្ហាញខ្លួន លោកគ្រូ Louis Van Gaal នៅថ្ងៃនេះវេលាម៉ោង ៣ល្ងាច ម៉ោងនៅអង់គ្លេស ហើយបន្ទាប់មកថ្ងៃ សុក្រ នឹងធ្វើដំណើរទៅ អាមេរិកដើម្បីធ្វើការ ប្រកួត ជាលក្ខណៈ Tour កំដៅសាច់ដុំ មុនពេលបើករដូវកាល ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: star,  football,  louis van gaal,  ryan giggs,  manchester united