សឹង្ហបុរី ៖ ក្មេងប្រុសតូចវ័យ ៣ ឆ្នាំ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបានលង់ទឹកសមុទ្រ
ស្លាប់ នៅឯឆ្នេរសមុទ្រ Siloso ប្រទេសសឹង្ហបុរី កាលពីថ្ងៃអាទិត្យ ទី ១៦ មិ្សលមិញនេះ នេះ
បើយោងតាមអត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ។
លើសពីនេះ បើយោងតាមប្រភពដដែលបន្ថែមថា ក្មេងប្រុសតូចវ័យ ៣ ឆ្នាំ ឈ្មោះ Haziq
Anaqi Mohd Hafiz ត្រូវបានប្រកាស អោយដឹងថាបានស្លាប់នៅឯមន្ទីរពេទ្យ Singapore
General Hospital កាលពីវេលាម៉ោងប្រមាណជាង ១ និង ១៤ នាទីរសៀល ។ ក្មេងប្រុស
តូច ដែលជាជនរងគ្រោះរូបនេះ បានទៅលេងសមុទ្រជាមួយនឹងបងប្រុសវ័យ ៥ ឆ្នាំរបស់
ខ្លួន រួមទាំងម្តាយទៅជាមួយផងដែរ។
ជាមួយគ្នានេះផងដែរ បើយោងតាមសម្តីលោក David Goh ដែលជានាយកចាត់ការទូទៅ
នៃរមណីយដ្ឋានមាត់សមុទ្រមួយនេះ បានអះអាងអោយដឹងថា ពួកគេក៏បានផ្តល់ជាជំនួយ
ខ្លះៗដល់ក្រុមគ្រួសារជនរងគ្រោះ ខណៈពេលដែល កំពុងតែសហការជាមួយនឹងក្រុមមន្រ្តី
ប៉ូលីស ដើម្បីធ្វើការតាមដានស៊ើបអង្កេត ទៅលើករណីគ្រោះថ្នាក់មួយនេះ។
គួររំឭកផងដែរថា បន្ទាប់ពីបានរកឃើញថាក្មេងប្រុសតូចវ័យ ៣ ឆ្នាំនេះ បានលង់ទឹកស្លាប់
នោះ គេបានបាត់ខ្លួនដល់ទៅ ១៥ នាទីឯណោះ បើទោះជាមានការខិតខំប្រឹងប្រែងស្វែង
រកពីសំណាក់ឆ្មាំសមុទ្រយ៉ាងណាក៏ដោយ៕
ដោយ ៖ ពិសី
ប្រភព ៖ អាស៊ីវ័ន