CamNews

តារា 

មិត្តស្រីរបស់ Kagawa ជាតារាភាពយន្ត "សិច"

កីឡាករថ្មីដែលក្លឹប Man United ទើបតែទិញមក នឹងធ្វើការណែនាំមិត្តស្រីថ្មីរបស់គេ
ពេលធ្វើដំណើរទៅប្រកួតនៅ
ពហុកីឡាដ្ឋាន Old Trafford។ ជាពិសេស មិត្តស្រីរបស់
Kagawa នាង Ameri Ichinose គឺជាតារា
ភាពយន្តសិចដ៏បល្បីនៅជប៉ុន។

មានមនុស្សជាច្រើនមានចម្ងល់ នៅពេល Man United ទិញកីឡាករ Shinji Kagawa។ ពួកគេបាន
និយាយថា Man United ទិញ Kagawa គឺគ្រាន់តែដើម្បីលក់អាវប្រកួត ធ្វើជំនួញនៅជប៉ុន កន្លែង
ដែលមានអ្នកគាំទ្រដល់ជិត ៤លាននាក់។ រឿងនេះមិនទាន់មានអ្នកណាកំនត់បានឡើយ ប៉ុន្តែ
Kagawa ប្រាកដជាមានការទាក់ទាញច្រើននៅពេលដែលគាត់ មានមិត្តស្រីដ៏ស្រស់ស្អាត និង
ល្បីឈ្មោះ។

Ameri Ichinose ល្បីឈ្មោះមិនចាញ់មិត្តប្រុសរបស់ខ្លួនឡើយ នៅប្រទេសជប៉ុន

Kagawa មានអាយុតិចជាង Ameri មួយឆ្នាំ។ ពួកគេបានជួបគ្នា និងចាប់ផ្តើមស្គាល់គ្នាចាប់ពីឆ្នាំ
២០១១មក ពេលដែល Kagawa កំពុងតែលេងបាល់យ៉ាងល្អនៅក្លឹប Dortmund នៅប្រទេសអា-
ឡឺម៉ង់។ Ameriចាប់ផ្តើមសម្តែងខ្សែភាពយន្តពីឆ្នាំ២០០៦ ដោយមាន Nickname ពីរផ្សេងគ្នាគឺ
Ayaka Misora និង Erika Kurisu។

អ្នកទាំងពីរចាប់ផ្តើមណាត់ជួបគ្នា នៅពេល Shinji Kagawa ចាប់ផ្តើមល្បីឈ្មោះ
ពេលផ្លាស់ទៅលេងនៅ Dortmund

Ameri Ichinose

ដោយ៖ សិលា
ប្រភព៖ zing


Tags: Shinji Kagawa Ameri Ichinose football sport