សេអូល ប្រទេសកូរ៉េខាងត្បូង ៖ ក្មេងស្រីកូរ៉េខាងត្បូងម្នាក់ស្លាប់ ក្រោយពីត្រូវបានបុរស
ម្នាក់សង្កត់ពីលើ បន្ទាប់ពីគាត់បានលោតសម្លាប់ខ្លួន ពីអាគារជាន់ទី ១១ នេះបើយោងតាម
សេចក្តីរាយការណ័ព័ត៌មាន CNN ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ។
គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃពុធកន្លងទៅនេះ នៅទី
ក្រុងកំពង់ផែ Busan ភាគខាងត្បូងប្រទេស។ លើសពីនេះ បើយោងតាមសម្តីមន្រ្តីប៉ូលីស
អោយដឹងថា ក្មេងស្រីនោះ បានចាកចេញពីអាគារមួយនេះ ជាមួយនឹងឪពុកម្តាយរបស់
គេ ភ្លាមនោះ ស្រាប់តែបុរសវ័យ ៣៨ ឆ្នាំ បានលោតសម្លាប់ខ្លួនធ្វើអត្តឃាត និងធ្លាក់ចំពី
លើនាងតែម្តង។
យ៉ាងណាមិញ បើតាមសម្តីមន្រ្តីប៉ូលីស លោក Kim Gil-san បានបញ្ជាក់ថា បុរសដែល
លោតសម្លាប់ខ្លួនពីកំពស់អាគារជាន់ទី១១នោះ បានស្លាប់នៅនឹងកន្លែង ស្របពេលដែល
ក្មេងស្រីតូចវ័យ ៥ ឆ្នាំរូបនោះ បានស្លាប់នៅមន្ទីរពេទ្យ បន្ទាប់ពីមានការរងរបួសលលាដ៏
ក្បាលខ្លាំងពេក។
បុរសដែលបានលោតសម្លាប់ខ្លួននោះ ជាក់ស្តែងណាស់ ត្រូវបានគេព្យាបាលខាងសតិអា
រម្មណ៍ បន្ទាប់ពីការធា្លក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ។ គួររំឭកផងដែរថា ប្រទេសកូរ៉េខាងត្បូង ជា
ប្រទេសមួយ ដែលមានអត្រាអ្នកធ្វើអត្តឃាតខ្ពស់បំផុត ក្នុងចំណោមបណ្តាប្រទេសជឿន
លឿនផ្នែកសេដ្ឋកិច្ច៕
ដោយ ៖ រិទ្ធី
ប្រភព ៖ cnn