CamNews

កីឡាអន្តរជាតិ 

ស្នាមញញឹម Steven Gerrard ឯសាលាបឋមសិក្សារបស់លោក


លោក Steven Gerrard គឺជាមេក្រុមបាល់ទាត់ ជម្រើសជាតិអង់គ្លេស និងជាមេក្រុមបាល់
ទាត់ Liverpool ផងដែរនោះ បានមកដល់សាលាបឋមសិក្សាដ៏តូចមួយរបស់លោក  នៅឯ
វិហារគ្រឹស្តិពេលធ្វើដំណើរទៅកាន់ស្រុកកំណើត។

នៅក្នុងបរិវេនសាលា លោកបានក្រឡេកមើលជុំវិញខ្លួនលោក ដែលការចងចាំតាំងពីវ័យ
កុមារឋិតនៅក្នុងចិត្តលោកនៅឡើយ។ លោកបានថតរូបជាមួយនឹងស្នាមញញឹមអមដោយ
សិស្សសាលាចំនួន ១០០នាក់ ពាក់មួកតំណាងអង់គ្លេស។

លោក Gerrard បាននិយាយថា “ខ្ញុំមានអារម្មណ៍រំភើបដែលបានមកលេងទីនេះ។ ខ្ញុំបាន
ចូលរៀននៅទីនេះតាំងពីអាយុ ៤ឆ្នាំ ហើយខ្ញុំពិតជាមានកិត្តិយសណាស់ ដែលបានថតរូប
ជាមួយក្មេងៗ និងមួកតំណាងអង់គ្លេសចំនួន១០០នេះ”៕

ដោយ៖ តុលា
ប្រភព៖ dailymail


Tags: sport football