ព័ត៌មានអន្តរជាតិ ៖ នាវានេសាទ ប្រទេស រុស្ស៊ី មួយគ្រឿង ដែលបានជួបគ្រោះអកុសលលិច នៅឯឧប ទ្វីប Kamchatka នោះ បានបណ្តាលអោយ នាវិក ហោចណាស់ ៥៤ នាក់ស្លាប់បាត់បង់ជីវិត ។
សេចក្តីរាយការណ៍ បន្តអោយដឹងថា ហោចណាស់មនុស្ស ៦៣ នាក់ត្រូវបានជួយសង្គ្រោះបានទាន់ពេលវេលា ខណៈភាគច្រើននៃពួកគេ ទទួលរងនូវការវាយប្រហារ ត្រជាក់ខ្លាំង (ចុះកំដៅក្នុងខ្លួន)នេះបើយោង តាមការគូសបញ្ជាក់អោយឹង ពីមជ្ឈមណ្ឌលសង្គ្រោះ ដែនទឹក ប្រទេស រស្ស៊ី ។ របាយការណ៍ បន្តអោយ ដឹងថា នាវានេសាទយក្ស មាន ឈ្មោះថា Dalniy Vostok ផ្ទុកនាវិករួមសរុប ១៣២ នាក់ នៅពេលដែល ជួបគ្រោះអកុសល លិច ក្នុងនោះ នាវិក ៧៨ នាក់ គឺជា ជនជាតិ រុស្ស៊ីខណៈច្រើននាក់ផ្សេងៗទៀតដែល នៅសល់ គឺជាជនជាតិ Latvia, Ukraine, Myanmar និងជនជាតិ Vanuatu ។
កាពីទែន ទទួលបន្ទុកសម្របសម្រួល មជ្ឈម ណ្ឌលសង្គ្រោះ ដែនសមុទ្រ លោក Viktor Klepikov អោយ ដឹងថា ប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តមាន ខណៈ កំពុងតាមរក នាវិក បាត់ខ្លួន ១៥ នាក់ផ្សេងទៀត ជាការពិត ពួកយើងពុំទាន់ច្បាស់ថា មូលហេតុអ្វី បាន ជាបណ្តាលអោយមានគ្រោះថ្នាក់ អកុសល លិច នាវានេសាទមួយគ្រឿងនេះ នៅឡើយទេ ។ ប៉ុន្តែ បើតាមការអះអាង ជាជំហានដំបូងអោយដឹងថា ទំនង មកពីដុំទឹកកកយក្ស ដែលរសាត់អណ្តែត បុកនាវា បណ្តាល អោយ មានចន្លោះប្រហោង លិចចូលនាវា តែម្តង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី