CamNews

ព័ត៌មានអន្តរជាតិ 

ប្រមាញ់ជាប់ បុគ្គលិកអាកាស យានដ្ឋានអន្តរជាតិ ចិន ឈ្លោះប្រកែកជាមួយភ្ញៀវ មិនសំចៃដៃ

ព័ត៌មានអន្តរជាតិ ៖ ប្រមាញ់ជាប់ បុគ្គលិកស្រីស្រស់ស្អាតម្នាក់ បំរើការនៅឯអាកាសយានដ្ឋាន
អន្តរជាតិ​ ចិន Kunming Changshui បានជះកំហឹងដោយឈ្លោះប្រកែកជាមួយនឹងភ្ញៀវ បន្ទាប់
ពីទប់កំហឹងលែងជាប់  ជាមួយនឹង ភ្ញៀវឆេវឆាវរូបនោះ  នេះបើយោងតាម សេចក្តីរាយការណ៍
ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន​ ។

គួរបញ្ជាក់ផងដែរថា   អំឡុងពេលនៃការកើតមានឡើងនូវជម្លោះ  ដែលបង្កជាភាពភ្ញាក់ផ្អើល
មួយនេះ   គេក៏ឃើញមានការគប់ទូរស័ព្ទដៃទៅកាន់ភ្ញៀវផងដែរ ។  ដោយឡែក បើយើងងាក
ក្រឡេកទៅមើលកាលពីអតីតវិញ  ក៏មានទំព័រសារព័ត៌មានបរទេសភាគច្រើន  បានចុះផ្សាយ
ទាក់ទិនទៅនឹងអាកប្បកិរិយាមិនល្អរបស់អ្នកដំណើរ  ពោលគឺ មន្រ្តីចិនម្នាក់  បានបង្កជាភាព
ភ្ញាក់ផ្អើលពេញអាកាសយានដ្ឋាន បន្ទាប់ពីខកជើងហោះហើរ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន


Tags: international news strange news unbelievable news pic