CamNews

ព័ត៌មានអន្តរជាតិ 

ស្លាប់ម្នាក់ របួសច្រើននាក់ ក្រោយប៉ះទង្គិច នៅមជ្ឈមណ្ឌល សិទ្ធជ្រកកោន

ព័ត៌មានអន្តរជាតិ៖  យ៉ាងហោចណាស់ មនុស្ស១ នាក់ត្រូវបានគេសម្លាប់ ខណៈ ៧៧ នាក់ផ្សេង ទៀតត្រូវបានរកអោយឃើញថា បានទទួលរងរបួស ធ្ងន់ និង ស្រាល នៅយប់ថ្ងៃទីពីរ នៃការធ្វើ កុប្បកម្ម នៅឯមជ្ឈមណ្ឌល ឃុំឃាំង ជនអន្តោប្រវេសន៍ ប្រទេសអូស្ត្រាលី នេះបើយោងតាមការ ដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស្កាយ ។


លើសពីនេះ ប្រភពដដែលបន្តអោយដឹងថា ករណីប៉ះទង្គិច កុប្បកម្មខាងលើនេះ​ បានកើតឡើង នៅលើកោះ Papua New Guinea's Manus Island ។ កាលពីល្ងាចថ្ងៃអាទិត្យ កន្លងទៅនេះ ក្រុម មនុស្ស ដែលជាជនអន្តោប្រវេសន៍ ៣៥ នាក់ បានផ្ទុះការតវ៉ាចេញពីកន្លែងតែមួយខាងលើនេះ ខណៈមានភាពតានតឹង ដោយសារតែកំណែទម្រង់ គោលនយោបាយម៉ឺងម៉ាត់ ជនអន្តោប្រវេស ន៍របស់ប្រទេស អូស្រ្តាលី ។


លោក Scott Morrison រដ្ឋមន្រ្តីផ្លូវការ តំណាងអោយនាយកដ្ឋាន ជនអន្តោប្រវេសន៍ បានផ្តល់ជា កិច្ចសម្ភាសន៍អោយដឹងថា ដំណឹងមានអ្នកស្លាប់បាត់បង់ជីវិតលើកនេះ គឺជាដំណឹងអាក្រក់ និង សោកនាដកម្មមួយ ដែលសឹងតែមិនអាចទទួលយកបាន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Int news Unt news Viral video Breaking news Australia