CamNews

យល់ដឹង 

វិធីធ្វើម៉ាសបិទមុខ ជួយឱ្យស្បែកមុខសម៉ដ្ឋ ភ្លឺរលោង ដោយធម្មជាតិ (មានវីដេអូ)

ស្បែកមុខសស្អាត ភ្លឺរលោង និង តឺងណែន គឺជាអ្វីដែលមនុស្សគ្រប់គ្នា ចង់បាន។ តើអ្នកទាំងអស់គ្នា ដឹងពីវិធី ដើម្បីធ្វើឱ្យស្បែកមុខស ស្អាត ដែរឬទេ? មានវិធីជាច្រើន ដែលអាចជួយឱ្យស្បែកមុខរបស់អ្នក ស ម៉ដ្ឋ​ និង​ ភ្លឺរលោង ប៉ុន្តែ ថ្ងៃនេះ យើងសូមណែនាំអ្នក នូវវិធីធម្មជាតិ ងាយ ស្រួល ដែលមិនប៉ះពាល់ដល់ស្បែកមុខ និង អាចជួយឱ្យអ្នកទទួលបានស្បែកសម៉ដ្ឋ ភ្លឺរលោងបានយ៉ាងឆាប់រហ័សថែមទៀតផង។

គ្រឿផ្សំ៖
-កូនចានគោម ១
-ទឹកឃ្មុំ
-ទឹកដោះគោ
-ស្លាបព្រាកាហ្វេ ១

វិធីម៉ាសបិទមុខ៖ ដំបូង សូមប្រើទឹក ២ស្លាបព្រាកាហ្វេ ដាក់ក្នុងកូនចានគោ បន្ទាប់មក ចាក់ទឹកដោះគោ ចូលក្នុងកូនចានគោនោះបន្តិច រួចកូរចូលគ្នាឱ្យសព្វ ចុងក្រោយ យកក្រណាត់ស្អាត ជ្រលក់ ទៅក្នុងគ្រឿងផ្សំនោះ រួចយកមកលាបថ្នមៗ នៅលើស្បែកមុខ ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ youtube


Tags: knowledge DIY Make Home Made Natural Skin Whitening