CamNews

សុខភាព 

អត្ថប្រយោជន៍ សុខភាព ១០យ៉ាង សំខាន់ៗ នៃការផឹកស្រាបៀ

តើស្រាបៀ គឺជាវត្ថុ ឬ ជាភេសជ្ជៈមួយដ៏សំខាន់ សំរាប់មនុស្សមែនដែរឬទេ? មនុស្សភាគច្រើន
ពេលរីករាយ តែងតែផឹកស្រាបៀ ពេលមានទុក្ខក៏ផឹកស្រាបៀ ជួបជុំមិត្តភកិ្តក៏ផឹក និយាយជារួម
ទៅណាក៏មានស្រាបៀដែរ។ តាមពិតស្រាបៀ មានអត្ថប្រយោជន៍យ៉ាងសំខាន់សំរាប់សុខភាព
មនុស្សគ្រប់រូប ទាំងបុរស និង ស្រ្តី ឱ្យតែលោកអ្នកចេះប្រើប្រាស់ (ផឹក)  វាឱ្យបានត្រឹមត្រូវទៅ
តាមការណែនាំ។

ចំពោះស្រ្តី អាចផឹកស្រាបៀ ១កែវ ក្នុង ១ថ្ងៃ នឹងទទួលបាន នូវសុខភាពរាងកាយមាំមួនទទួល
អាហារបានឆ្ងាញ់ និង  មានសុខភាពល្អ។ ចំណែកឯ បុរសវិញ  អាចផឹកស្រាបៀ ២កែវ ក្នុង១
ថ្ងៃ នឹងជួយឱ្យសុខភាពរឹងមាំ និង  កម្លាំងខ្លាំងក្លា។ ផ្ទុយទៅវិញប្រសិន បើ លោកអ្នកផឹកស្រា
បៀ ច្រើនលើសចំនួនកម្រិត ខាងលើនេះ វានឹងបំផ្លាញរាងកាយ និងសុខភាពរបស់លោកអ្នក
វិញជាមិនខាន។ ដូច្នេះ លោកអ្នកទទួលទាន (ផឹក) ស្រាបៀ ឱ្យបានត្រឹមត្រូវសមរម្យទៅតាម
ការកំណត់ដូចខាងលើដើម្បីទទួលបានសុខភាពល្អ រឹងមាំ គ្មានជំងឺ និងការពារជំងឺផ្សេងទៀត
ជាច្រើន ដូចខាងក្រោមនេះ៖

១. ការបន្ថយគ្រោះថ្នាក់នៃជំងឺបេះដូង

២. ការបន្ថយគ្រោះថ្នាក់នៃជំងឺគ្រោះក្នុងតម្រងនោម

៣. ជួយឱ្យខួរក្បាលមានសុខភាពល្អ

៤. ការពារជំងឺខួរក្បាល

៥. ជួយឱ្យដុះលូសលាស់រឹងមាំ

៦. ការពារជំងឺមហារីក

៧. កាត់បន្ថយគ្រោះថ្នាក់នៃជំងឺទឹកនោមផ្អែម

៨. កាត់បន្ថយជំងឺភ្លេចភ្លាំង

៩. ជួយឱ្យស្បែកស្អាត

១០. ជួយព្យាបាលស្បែកក្បាលមានអង្គែ៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: health,  10 Surprising Health Benefits of Beer