យានយន្ដ៖ ក្រុមហ៊ុនរថយន្ដ របស់សហរដ្ឋអាមេរិក Chrysler បានប្រកាសដល់អតិថិជនទាំងអស់ នូវបញ្ហាមួយដែលទើបតែបាន រកឃើញលើផលិតផល នូវម៉ូដែល Chrysler 200 ស៊េរីឆ្នាំ ២០១៥ ។
ក្រុមហ៊ុនផលិត រថយន្ដ Chrysler ដែលមានមូលដ្ឋានគ្រឹះធំនៅប្រទេស សហរដ្ឋអាមេរិក បានប្រកាសក្ដែងៗប្រាប់ ដល់អតិថិជនរបស់ខ្លួននូវ បញ្ហារបស់រថយន្ដ ម៉ូដែល Chrysler 200 ស៊េរីឆ្នាំ ២០១៥ ទម្រង់ V6 ខណៈដែលទើបតែរកឃើញថ្មីៗ ថាមានបញ្ហាលើប្រព័ន្ធប្រអប់លេខ ដោយមានភាពរអាក់រអូល បង្ករឲ្យមានការរំខាន ខណៈដែលយាន្ដកំពុងតែដំណើរការ ។
ប្រភពពីគេហទំព័របានបន្ដទៀតថា បរវិមាណរថយន្ដ ដែលចររាចរលើទីផ្សារ ហើយត្រូវបានគ្រោងនឹង ហៅត្រលប់មកវិញនោះ គឺ មានចំនួនដល់ទៅ ២៥០០០ គ្រឿង ទៅលើរយៈពេលនៃការផលិត ពីខែ មិនា ដល់ខែធ្នូ ឆ្នាំ ២០១៤ ។ សម្រាប់បរិមាណទីផ្សារប្រទេសមាន សហរដ្ឋអាមេរិក ២២១០៧ គ្រឿ , កាណាដា ៣៦០០ និង ម៉ិកស៊ិកូចំនួន ២១៣ គ្រឿង ។
គូសបញ្ជាក់ផងដែរថា សម្រាប់បញ្ហាមួយនេះ មិនទាន់មានការប៉ះពាល់ ឬបង្កឲ្យមានគ្រោះថ្នាក់អ្វីនៅឡើយទេ ។ ដូច្នេះដើម្បីបង្ការ និង រក្សាបាននូវសុវត្ថិភាព ក្រុមហ៊ុនសូមប្រកាសឲ្យនាំយកត្រលប់មកវិញ មុនថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៥ ខាងមុខនេះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed