ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារ
ព័ត៌មានបរទេស Happpening កាលពីវេលាល្ងាចម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា ស្រ្តី
ជាម្តាយវ័យក្មេងម្នាក់ ប្រឈមនឹងការផ្តន្ទាទោសជាប់ទ្រុងដែក ខណៈលេចធ្លាយវីដេអូមួយស្តី
អំពី ការបង្ខំកូនប្រុសតូចវ័យទើបតែ ២២ ខែអោយចេះជក់កញ្ឆា ។
គួរបញ្ជាក់ផងដែរថា ស្រ្តីជាម្តាយវ័យក្មេង វ័យ ២៤ ឆ្នាំ និងមានឈ្មោះថា Rachelle Braaten
ត្រូវបានចាប់ឃាត់ខ្លួន កាលពីសុក្រ សប្តាហ៍កន្លងទៅ នៅឯផ្ទះរបស់នាង ដែលមានទីលំនៅ
នារដ្ឋធានីវ៉ាស៊ីនតោន ខណៈពេលដែលក្មេងប្រុសតូចរូបនោះ ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌ
លគាំពារសុខភាព។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែល បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា
ឪពុកក្មេងប្រុសតូច ដែលត្រូវជាស្វាមីជនជាប់ចោទ ឈ្មោះ លោក Tyler J Lee វ័យ ២៥ ឆ្នាំ
ក៏ត្រូវបានចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ផងដែរ បន្ទាប់ពីក្រុមភ្នាក់ងារមានសមត្តកិច្ច បានរក
ឃើញនូវដើមកញ្ឆាដល់ទៅ ៤០ ដើម នៅក្នុងផ្ទះរបស់ពួកគេ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Happening