CamNews

យល់ដឹង 

ញ៉ាំស្រាក្រហម 1 ទៅ 2 កែវក្នុងមួយថ្ងៃ ជួយការពារជម្ងឺពុកឆ្អឹង

បើយោងទៅតាមការសិក្សាស្រាវជ្រាវនាពេលថ្មីៗនេះ បានអោយដឹងថា ចំពោះស្រ្តីក្នុង
វ័យចំ
ណាស់ កាលដែលទទួលទានស្រាក្រហម 1 ទៅ ២ កែវក្នុងមួយថ្ងៃអាចជួយកាត់ប
ន្តយនូវជម្ងឺ
ពុកឆ្អឹងបាន។

ការសិក្សាស្រាវជ្រាវនេះ   ត្រូវបានប្រកាសជាសាធារណៈ  កាលពីថ្ងៃទី 02 ខែ សីហា ដោយក្រុម
ស្រាវជ្រាវមួយក្រុមដែលមកពីវេទិកាស្រាវជ្រាវវិទ្យាសាស្រ្តអន្តរជាតិដែលផ្តោតសំខាន់ទៅលើ ថា
តើ ធ្វើយ៉ាងណារកវិធីសាស្រ្តណាមួយជួយការពារប្រព័ន្ធឆ្អឹងស្រ្តីអោយបានរឹងមាំ។

គួរបញ្ជាក់ផងដែរថា បើយោងទៅតាមអ្នកជំនាញ ដោយបានធ្វើការវិភាគទៅលើការសិក្សាស្រាវ
ជ្រាវមួយនេះដែលបានមកពីសកលវិទ្យាល័យ Oregon សហរដ្ឋអាមេរិក ក៏បានបញ្ជាក់អោយដឹង
ថា ការទទួលទានស្រាក្រហមអោយបាន  1 ទៅ 2 កែវ ក្ នុងមួយថ្ងៃពិតជាមានអត្ថប្រយោជន៍ចំ
ពោះសុខភាព ពោលគឺ វាជួយការពារជម្ងឺពុកឆ្អឹង។

លើសពីនេះទៅទៀត    ការសិក្សាស្រាវជ្រាវនេះ  ត្រូវបានគេបញ្ជាក់អះអាងយ៉ាងច្បាស់បែបនេះ
បន្ទាប់ពីបានធ្វើការសិក្សាវិភាគទៅលើស្រ្តីប្រមាណជាង 14,000​ នាក់ នឹងបានរកអោយឃើញថា
ក្នុងចំណោមពួកគេ  អ្នកដែលបានទទួលទានស្រាក្រហម 1 ទៅ 2 កែវក្នុងមួយថ្ងៃ  ពិតជាមានប្រ
សិទ្ធភាពចំពោះសុខភាពរាងកាយ  ពោលគឺ   ជួយការពារជម្ងឺពុកឆ្អឹងបានដល់ទៅ   70  ភាគរយ
ឯណោះ៕

ដោយ ៖ មង្គល
ប្រភព ៖ Yourhealth


Tags: international news strange entertainment