CamNews

ប្លែកៗ 

ប្រទេសចិន៖ រាប់លាននាក់កំពុង រស់នៅក្នុងរូងភ្នំនៅឡើយ

ប្រទេសចិនជាប្រទេសមួយក្នុងចំណោមប្រទេសមហាអំណាចសេដ្ឋកិច្ចក្នុងលោក ដែល
កំពុងមានការរីកចំរើនយ៉ាងខ្លាំងទាក់ទងនិងវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា​ និងសំណង់អគារ
ទំនើបៗ ភ្លែកៗ នាប៉ុន្មានសតវត្សចុងក្រោយនេះនៅក្នុងទីក្រុងធំៗដូចជា៖​ Shanghai និង
Beijing ហើយអ្វីដែលមិនគួរអោយជឿនោះគឺប្រជាជនចិនមូយចំនួននៅតែបន្ថរស់នៅក្នុង
រូងភ្នំនៅឡើយ ដែលមានចំងាយមិនឆ្ងាយប៉ុន្មានពីទីក្រុងទាំងពីរខាងលើ។


ខេត្ត Shaanxe ប្រទេសចិន ជាខេត្តមួយដែលសំបូរទៅដោយការដាំដុះពីព្រោះនៅទីនោះដី
មានជីជាតិហើយក៏ជាតំបន់មួយដែលសំបូរទៅដោយអ្នករស់នៅតាមរូងភ្នំ។ ស្តាប់ទៅដូចជា
រឿងអស់សំណើច​នៅពេលដែលលោកអ្នកហៅថា បុរសរួងភ្នំ ឬស្រ្តីរូងភ្នំ នាសតវត្សទី២១នេះ
ក៏ប៉ុន្តែ បើក្រឡេកមើលទៅសំភារៈប្រើប្រាស់ក្នុងផ្ទះវិញ​ មិនចាញ់និងអ្មកទីក្រុងប៉ុន្មានទេ។ រាល់
ផ្ទះនៅក្នុងរូងភ្នំនេះ មិនចាំបាច់ប្រើបា្រស់អ្វីច្រើនក្នុងការសាងសង់នោះទេ គ្រាន់តែធ្វើការជីក
ទៅតាមរូងដែលមានកាលពីច្រើនឆ្នាំមុនជាការស្រេច។
​​​​​​​​                                               ខេត្ត Shaanxi ប្រទេសចិន
រីឯរូងភ្នំដែលមានឈ្នោះ Yaodong វិញជារូងភ្នំមួយដែលបានបង្កើតឡើងដោយការជីកផ្នែកខ្លះ
នៃភ្នំ។ នៅពីផ្លូវចូលរូងភ្នំ ពូកគេបានដាំស្រូវដែលជាសោភ័ណភាពមូយនៅពីមុខច្រកចូល។ ពុំ
មានការត្អូញត្អែរ ទាក់ទងទៅនិងបណ្តាញទឹកភ្លើងដោយសារលទ្ធភាពរបស់ពូកគេ។​ ផ្ទុយទៅ
វិញ ពួកគេអាចទាញយកទឹកមកប្រើប្រាស់ពីទន្លេដែលនៅក្បែរនោះ។ អាជ្ញាធរ រួមទាំងប្រជាជន
នៅតំបន់នោះពុំអាចធ្វើអ្វីអោយបានច្រើនលើសលប់ក្រៅពីរីករាយជាមួយនិងទេសភាពធម្មជាតិ
និងធ្វើលំហាត់ប្រាណនៅក្នុងសួនច្បារដ៏ស្រស់ស្អាតក្រោមពន្លឺព្រះអាទិត្យនោះទេ។
                                                           រូងភ្នំ Yaodong
វាស្តាប់ទៅដូចជារឿងប្រវតិ្តសាស្រ្តមួយអញ្ជឹង ប៉ុន្តែវាកើតមាននៅទីនេះដែលរូងភ្នំត្រូវបានធ្វើ
ឡើងជាមួយរចនាបទបែបសម័យទំនើប។ មិនត្រឹមតែប៉ុណ្ណោះ​ នៅទីនេះរូងភ្នំដែលមានតែបន្ទប់
គេងមួយ ដោយគ្មានការផ្គត់ផ្គង់ទឹកស្អាត គឺជួលក្នុងតំលៃ៣០ដុល្លារក្នុង១ខែ រីឯរូងភ្នំដែលមាន
បន្ទប់គេងដល់ទៅ៣ និងបន្ទប់ទឹកមួយ អាចលក់ក្នុងតំលៃ ៤៦,០០០ដុល្លារ នេះបើយើងតាម The
New York Times។

ដោយ ៖ ចាន់ណា
ប្រភព ៖ ripleys


Tags: International news strange news china