ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់មនុស្ស ១៨ នាក់ បានស្លាប់ នៅក្នុងការបាត់អណ្តូងរ៉ែមាស ខុសច្បាប់ មួយកន្លែង ស្ថិតនៅខេត្ត កាលីម៉ាន់តាន់ ភាគ ខាងលិចប្រទេសឥណ្ឌូណេស៊ី, នេះ បើតាម ការបញ្ជាក់ពី សេចក្តីរាយការព័ត៌មាន ក្នុងតំបន់កាលពីថ្ងៃអាទិត្យ ។
ទីភ្នាក់ងារព័ត៌មាន ជប៉ុន ក្យូដូ ចេញផ្សាយ នៅថ្ងៃចន្ទ ទី០៦ ខែ តុលា ឆ្នាំ២០១៤ នេះថា ការបាក់ អណ្តូង រ៉ែនោះ កើតឡើងតាំងពីថ្ងៃសៅរ៍ សប្តាហ៍មុននេះមកម្ល៉េះ ប៉ុន្តែក្រុម ជួយសង្គ្រោះ ទើបតែបាន ដឹងហេតុ ការណ៍គ្រោះថ្នាក់នៅថ្ងៃអាទិត្យ ហើយទើបចេញប្រតិបត្តិការទៅកាន់កន្លែងកើតហេតុតែម្តង ។
ពេលទៅដល់កន្លែងកើតហេតុ មនុស្ស ១៨នាក់ ត្រូវគេរកឃើញថា ស្លាប់ ក្នុងនោះមានបុរស ១៦នាក់ និងស្ត្រី២នាក់។ ដោយឡែកខាង ម្ចាស់ អណ្តូងរ៉ែខុសច្បាប់ មន្ត្រីប៉ូលិសកំពុងធ្វើការ ស៊ើបអង្កេត វែក មុខ ជាបន្តទៀត ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ រ៉យទ័រ ដើមអម្ពិល និង ក្យូដូ