ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយ នៅរាត្រីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៥ ថា សភាអង់គ្លេស បានអនុម័តទៅលើច្បាប់ថ្មីមួយ ស្តីអំពីការអនុញ្ញាតិ ឲ្យបុរសម្នាក់ និងស្ត្រីជាម្តាយ ២ នាក់ អាចបង្កើតកូនបាន ជាមួយនឹងការ ពិនិត្យលើ DNA ត្រឹមត្រូវ។
សេចក្តីរាយការណ៍ បន្តអោយដឹងថា នេះជាការបង្ហាញឲ្យឃើញថា អង់គ្លេសជាប្រទេសទី១ ហើយដែលបានផ្តល់ការបង្កើត កូនសម្រាប់មនុស្សបីនាក់ដែលច្បាប់ នេះបានអនុម័តឡើង សមាជិកសភាអង់គ្លេស ចំនួន ៣៨២រូប បានបោះឆ្នោតគាំទ្រ នឹងការអនុម័ត លើច្បាប់ថ្មីខាងលើ និងមាន សំឡេងប្រឆាំងចំនួន ១២៨រូប ។ ព្រោះថា នេះជាបច្ចេកទេសមួយ ដែលបញ្ចប់នូវជំងឺ ដំណពូជ ដែលឆ្លងពីម្តាយទៅទារក ។
របាយការណ៍ ដដែល អះអាងអោយដឹងថា ក្នុងអំឡុងពេលអនុម័តច្បាប់ បណ្តា រដ្ឋមន្ត្រី របស់អង់គ្លេស បានថ្លែងថា នេះជាបច្ចេកទេស "ដែលជាការបញ្ចប់ នូវភាពកខ្វក់ ប្រែជាស្រស់ថ្លា វិញ" សម្រាប់គ្រួសារ ទាំងឡាយ ។ តាមការព្យាករណ៍ មាន១៥០ សំណើសុំធ្វើការបង្កើតទារកដែលមានមនុស្ស៣នាក់ ហើយ អាចបង្កើតកូន បានជារៀងរាល់ឆ្នាំ ។
គួររំឮកថា លោក ដេវីដ កាម៉េរ៉ូន នាយករដ្ឋមន្ត្រីអង់គ្លេស បានថ្លែងថា "យើង មិន ដើរតួ ជាព្រះជាម្ចាស់ នោះទេ យើង គ្រាន់ តែចង់អោយ មានភាពប្រាកដប្រជាមួយ ក្នុងការអនុញ្ញតិឲ្យមានឳពុកម្តាយពីរនាក់ ដោយ ពួកគេ ចង់បានទារក ដែលទទួលបានសុខភាពល្អ ដែលពួកគេអាចបង្កើត បានទារក ម្នាក់ចេញ មក" ៕
ប្រភព ៖ ប៊ីប៊ីស៊ី និង ដើមអម្ពិល