CamNews

ព័ត៌មានអន្តរជាតិ 

ចាប់ខ្លួនស្រ្តីជាម្តាយ បន្ទាប់ពីលួចចូល system សាលា កែពិន្ទុកូនខ្លួន

ព័ត៌មានអន្តរជាតិ   ៖ ​ ចាប់ឃាត់ខ្លួនស្រ្តីជាម្តាយម្នាក់ បន្ទាប់ពីត្រូវបានរកអោយឃើញថា
បានលួចចូលទៅក្នុងប្រព័ន្ធទិន្នន័យរបស់សាលា ដើម្បីកែពិន្ទុរបស់កូនស្រីខ្លួន   នេះបើតាម
ការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស worldnewstoday ។

គួរបញ្ជាក់ផងដែរថា ស្រ្តីជាម្តាយរូបនោះ មានឈ្មោះថា Catherine Venusto វ័យ ៤៥ ឆ្នាំ​ ។
ហើយកាលដែលអាចអោយគាត់ចូលទៅកែទិន្នន័យនៅក្នុង  System  របស់សាលានោះ ក៏
ដោយសារតែកាលពីពេលកន្លងទៅ គាត់ធ្លាប់បំរើការនៅទីនោះជាលេខា ដូច្នេះហើយទើប
រាល់លេខកូដសំងាត់ទាំងអស់ គាត់បានដឹងរួចស្រាប់ទៅហើយ។

លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមអោយដឹងផងដែរថា តាមពិតទៅកូនស្រីវ័យ
២​ ឆ្នាំ របស់ខ្លួនទទួលបានពិន្ទុគាប់ប្រសើរណាស់ទៅហើយ   ពោលគឺទទួលបាន ៩៨% ឯ
ណោះ  តែគាត់កែ   និងចង់បាន ៩៩% ទៅវិញ ស្របពេលដែលការចាប់ឃាត់ខ្លួនត្រូវបាន
ធ្វើឡើង បន្ទាប់ពីគាត់បានធ្វើបែបនេះ ច្រើនជាង ១០០ ដងមកហើយ៕

ដោយ ៖​ ពិសី
ប្រភព ៖ worldnewstoday


Tags: international news strange entertainment