ក្រចកដៃ និងក្រចកជើងពណ៌លឿងអាចកើតមានឡើងគ្រប់ពេលវេលាលើមនុស្សប្រុស និងមនុស្ស
ស្រី បានដោយងាយស្រួលដោយសារតែ ការកាន់ចំណីទទួលទាន ប្រឡាក់ជាប់ដៃ ធូលីដី និងមកពី
ការមិនចេះមើលថែរក្សា និង លាងសំអាតវា អោយបានស្អាតល្អ បន្ទាប់ពី ទទួលទានអាហារ ឬ ដើរ
ទៅខាងក្រៅ ជើងមានជាប់នឹងធូលីដី ឬ ប្រឡាក់នឹងវត្ថុកខ្វក់ផ្សេងៗ ទៀត ដែលបង្កជាមេរោគ និង
ធ្វើឱ្យមានស្នាមពណ៌លឿងនៅជាប់ក្រចកដៃ និង ជើងរបស់អ្នក។
ខាងក្រោមនេះ យើងសូមណែនាំអ្នក ឱ្យសាកល្បងប្រើប្រាស់ នូវវិធីធម្មជាតិងាយៗ មួយចំនួនអាច
ជួយកំចាត់ស្នាមពណ៌លឿងដែលមាននៅជាប់ក្រចកដៃ និង ជើងរបស់អ្នកបានយ៉ាងឆាប់រហ័ស។
វិធីទី១៖ សូមយកក្រូចឆ្មារ ១ផ្លែ ចិតពាក់កណ្តាលផ្លែ រួចយកម្រាមដៃ និងជើងរបស់អ្នកដុសខាត់នៅ
លើក្រូចឆ្មារនោះ រយៈពេល ១០ ទៅ ១៥នាទី រួចសូមប្រើច្រាស់ដុសធ្មេញ ដុសសំអាតស្នាមលឿង
ដែលមាននៅជាប់ក្រចកដៃ និង ជើងរបស់អ្នក បន្ទាប់មក លាងសំអាត ជាមួយនឹងទឹកក្តៅឧណ្ឌៗ
ចេញជាការស្រេច។
ចំណាំ៖ សូមព្យាបាលតាមវិធីនេះ ឱ្យបាន ២ដង ក្នុង ១ថ្ងៃ រហូតបាត់ស្នាមលឿងនោះ។
វិធីទី២៖ សូមយកទឹកខ្មេះ (ធ្វើពីផ្លែប៉ម) ១ពែង កន្លះ លាយជាមួយនឹងទឹកក្តៅឧណ្ឌៗ កូរចូលគ្នាឱ្យ
សព្វ បន្ទាប់មក ជ្រលក់ក្រចកដៃ និងជើងរបស់អ្នក ចូលក្នុងទឹកនោះ រយៈពេល២០នាទី ជូតសំអាត
ក្រចកដៃ និង ជើង ជាមួយនឹងក្រណាត់ស្អាតឱ្យស្ងួត ជាការស្រេច។
ចំណាំ៖ សូមព្យាបាលតាមវិធីនេះ ឱ្យបាន ៣ដង ក្នុង ១ថ្ងៃ រយៈពេល ១ខែ ក្រចកដៃជើង
របស់អ្នកនឹងប្រែក្លាយជា សភ្លឺរលោង និង ជួយឱ្យក្រចកដៃជើង ដុះលូតលាស់ បានឆាប់
រហ័ស៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies