CamNews

កីឡាអន្តរជាតិ 

FIFA ត្រៀមកញ្ចប់ថវិកា ៧០០លានដុល្លារសម្រាប់ចែកជូនទាំង ៣២ក្រុមលេងក្នុង World Cup 2018 នៅរុស្ស៊ី

(ស្វីស)៖ សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក ដែលហៅកាត់ថា ហ្វីហ្វា (FIFA) បានត្រៀមកញ្ចប់ថវិការហូត ដល់ទៅ ៧០០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ចែកជូនទាំង៣២ក្រុម ដែលឡើងមកលេងវគ្គផ្តាច់ព្រ័ត្រក្នុង ព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី។


យោងតាមការចេញផ្សាយរបស់គេហទំព័រ Total Sportek នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះថា សម្រាប់ការ រៀបចំយុទ្ធនាការដែលមានរយៈពេល ៤ឆ្នាំម្តងនេះ FIFA បានត្រៀមលុយរហូតដល់ទៅ ៧០០លានដុល្លារដែលមាន ការកើនឡើង ២២ភាគរយ បើប្រៀបធៀបទៅនឹង World Cup 2014 នៅប្រទេសប្រេស៊ីលមានតែ ៥៧៦លានដុល្លារប៉ុណ្ណោះ ។

ទន្ទឹមគ្នានោះ ក្រុមឈ្នះជើងឯកនឹងទទួលបានប្រាក់រង្វាន់ ៥០លានដុល្លារ បន្ថែមលើពានមាស១គ្រឿង និងមេដាយ មាស ២៥គ្រឿង គ្រាដែលជើងឯក World Cup 2014 អាល្លឺម៉ង់ ទទួលបាន៣៥លានដុល្លារ និងក្រុមរងជើងឯកអាហ្សង់ទីន ទទួលបាន ២៥លានដុល្លារ និងមេដាយប្រាក់ ២៥គ្រឿង។

សូមបញ្ជាក់ផងដែរថា សម្រាប់ទាំង ៣២ក្រុមដែលបានឡើងមដល់វគ្គចែកពូលសន្សំពិន្ទុក្នុង World Cup 2018 ដែលនឹងចាប់ផ្តើមប្រកួតនៅចន្លោះខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០១៨ ក៏ត្រូវបង់សិទ្ធិចូលរួមប្រកួត ២លានដុល្លារផង ដែរ ខណៈដែលឆ្នាំ២០១៤ បង់តែ ១.៥លានដុល្លារប៉ុណ្ណោះ ប៉ុន្តែសម្រាប់ប្រាក់ធានារ៉ាប់រងកីឡាករ និងទឹកប្រាក់បង់ជូនក្លឹបនីមួយៗដែលមានកីឡាករមកលេង World Cup 2018 FIFA មិនទាន់បញ្ជាក់ឲ្យដឹងឡើយ។

ខាងក្រោមនេះ ជាប្រាក់រង្វាន់ដែល FIFA ធ្វើការចែកជូនទៅតាមដំណាក់កាលនីមួយៗក្នុង World Cup 2018៖

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង