ក្រុមហ៊ុនផលិតរថយន្តMercedes និងAMG របស់អាឡឺម៉ង់បានប្រកាសអោយដឹងថា
នៅក្នុងពិធីជប់លៀងខ្សែភាពយន្តអន្តរជាតិ Cannes ឆ្នាំនេះ ក្រុមហ៊ុននឹងយករថយន្ត
Mercedes ស្រោបមាសរបស់ខ្លួន ដើម្បីទទួលភ្ញៀវកិត្តិយសទាំងអស់ក្នុងដំណើរការនៃ
ពិធីជប់លៀងខ្សែភាពយន្តនេះ។
ដើម្បីទទួលបណ្តារភ្ញៀវកិត្តិយសសំខាន់ៗ ស្របពេលនឹងការអបអរសាទរខួបកំណើត65ឆ្នាំពាន
រង្វាន់Palmeបានចាប់កំណើតឡើង រថយន្តទំនើប Mercedes និងAMG ត្រូវបានស្រោបដោយមាស
ភ្លឺចិញ្ចែងទាំងអស់។
នេះក៏ជាឱកាសមួយដើម្បីឲMercedes បង្ហាញនូវផលិតផលថ្មីលំដាប់អភិជននៅឯCannes
2012 នោះគឺជាស៊េរីដែលមានឈ្មោះថាSL65 AMG ស្រោបមាស។ រថយន្តនេះត្រូវបានផលិត
តែ45គ្រឿងប៉ុណ្ណោះក្នុងទិវាអនុស្សាវរីយ៏ 45ឆ្នាំក្នុងការបង្កើតក្រសួងកីឡាAMG របស់ Mercedes-
Benz។ ក្រៅពីនេះ Mercedes-AMG ក៏បានអញ្ចើញភ្ញៀវកិត្តិយសទាំងអស់ចូលរួមកម្មវិធីបើកសាក
ល្បង"Driving Performance" នៅFrench Rivieraជាមួយគំរូ AMG បច្ចុប្បន្ន និងទស្សនារថយន្តSL
63 AMG ពណ៌សនៅខាងមុខសាល Cannes ឆ្នាំនេះ៕
ដោយ៖ nano
ប្រភព៖ 24h